ព័ត៌មាន

Huawei Watch 2 ចាប់ផ្តើមដាក់លក់នៅអ៊ឺរ៉ុប និងចក្រភពអង់គ្លេស

នាឡិការដៃអេក្រង់មធ្យមកំពុងតែទទួលបានការពេញនិយមខ្លាំងនៅលើទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាក់ស្តែង អ្នកប្រើប្រាស់ជាច្រើនចាប់ផ្តើមពេញនិយមប្រើប្រាស់ស្មាតនាឡិការ ដែមមានមុខងារ និងតម្លៃសមរម្យ ថែមទាំងបំពេញកិច្ចការងារបានច្រើនយ៉ាងកាន់តែងាយស្រួលអស្ចារ្យបំផុត។

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបង្ហាញពីគំនិតរចនានាឡិការដៃ​ Huawei Watch 2 របស់ខ្លួនលើវេទិកា Mobile World Congress (MWC)។ មកទល់ពេលនេះ  Huawei Watch 2 ត្រូវបានរចនាចប់រួចរាល់ និងដាក់បង្ហាញជាផ្លូវការ។ ក្រុមហ៊ុន Huawei ដាក់លក់ នាឡិការដៃ Huawei Watch 2 នៅអ៊ឺរ៉ុប (រួមទាំងនៅចក្រភពអង់គ្លេស) ដោយមានតម្លៃ $299.99។

នាឡិការនេះ ក្រុមហ៊ុនដាក់បង្ហាញជាផ្លូវការនៅខែមេសា ឆ្នាំ 2017។  នាឡិការនេះ បំពាក់អេក្រង់បង្ហាញទំហំ 1.2 អ៊ីង និងមានកម្រិតបង្ហាញ 390×390 ។ វាជានាឡិការតូចមួយប៉ុន្តែភ្ជាប់រ៉េមទំហំ 768MB មានអង្គគណនា Snapdragon Wear 2100 និងប្រើថ្ម Li-Ion មានថាមពល 420mAh។ 

image