ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន Nokia D1C បង្ហាញខ្លួនមុនកាលបរិច្ឆេទកំណត់

 អាចនៅដើមខែក្រោយមែនឬ? ឬនៅពាក់កណ្តាលខែក្រោយ? ឬក៏នៅចុងខែក្រោយ?សំណួរជាច្រើនត្រូវបានចោទឡើង​ ដោយកាលបរិច្ឆេទបង្ហាញ Nokia D1C នៅតែមិនទាន់ពិតប្រាកដ។

សូមបញ្ជាក់ផងដែរថា បំពាក់អេក្រង់តូចត្រឹមតែ​ 5 អ៊ីង ប្រភេទ IPS LCD 1080 x 1920។ ស្មាតហ្វូននេះមិនខុសពីស្មាតហ្វូនត្រកូល Nokia ផ្សេងទៀតនោះទេ វាប្រើអង្គប្រតិបត្តិការ Android,7.0 Nougat។ Nokia D1C ប្រើប្រព័ន្ធខួរក្បាល Octa Core  មានល្បឿន 1.4 GHz​ និងភ្ចាប់បន្ទះឈីប Qualcomm MSM8937 Snapdragon 430។

 image

កាមេរ៉ាមុខរបស់វាមានទំហំ 8MP​ និងកាមេរ៉ាក្រោយមានទំហំ 13MP។ Nokia D1C ភ្ជាប់រ៉េមទំហំ 3GB ធំជាងស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗ និងល្បីផ្សេងទៀត និងមានផត USB  និងផត microUSB v2.0។