ព័ត៌មាន

ក្រុមហ៊ុន LG ដាក់បង្ហាញស្មាតហ្វូន LG Q8 បានជោគជ័យ តែមិនទាន់មានដាក់លក់លើទីផ្សារទេ

ក្រុមហ៊ុន LG ទើបតែបានបង្ហាញស្មាតហ្វូនស៊េរីថ្មីលើទីផ្សារ។ ស្មាតហ្វូន LG Q8 មានវត្តមានលើអនឡាញបណ្តើៗហើយ ប៉ុន្តែមិនទាន់មានព័ត៌មានបញ្ចេញពីតម្លៃលក់នៅឡើយទេ។ 

ស្មាតហ្វូនដែល មានអេក្រង់មធ្យម មានឈ្មោះថា LG Q8 ។  LG Q8 បំពាក់អេក្រង់ទំហំ 5.2 អ៊ីង IPS LCD (Corning Gorilla Glass 4) 1440 x 2560 ភិចសែល។

 image

LG Q8  ប្រើអង្គគណនា Quad core (Dual Core 2.15 GHz, Kryo + Dual Core 1.6 GHz, Kryo) ឈីប Qualcomm Snapdragon 820 MSM8996 ជាមួយរ៉េមផ្ទុកទិន្ន័យបណ្តោះអាសន្នមានទំហំ 4GB និងប្រើមេម៉ូរ៉ីទំហំ 32GB  ។ LG Q8 ភ្ជាប់កាមេរ៉ាទំហំ 13MP និងកាមេរ៉ាមុខ 5MP ។

 image

ដើម្បីបង្កើនប្រសិទ្ធភាពភ្ជាប់ និងចែកចាយទិន្ន័យ ស្មាតហ្វូននេះមានភ្ជាប់បណ្តាញ 3G /4G  ​ GPS  WIFI  និងBluetooth ។ អ្នកអាចជជែក  អាចលេងអ៊ីនធើណេត អាចលេងហ្គេមបានកាន់តែយូរ និងសប្បាយជាមួយសមត្ថភាពថ្មទំហំ​ 3000mAh។ 

image