ព័ត៌មាន

បាស ដ៏សែនឆ្លាតបស់ក្រុមហ៊ុន​ Xiaomi សាកល្បងបានដឹងខ្លាំងប៉ុណ្ណា តម្លៃតែ $44

សព្វថ្ងៃនេះ បាសបំពងសម្លេង លក់ដាច់យ៉ាងខ្លាំងនៅលើទីផ្សារ ព្រោះអ្នកប្រើប្រាស់សព្វ ថ្ងៃចូលចិត្តការស្តាប់តន្រ្តី ដែលមានលក្ខណៈផ្ទាល់ខ្លួន ហើយខ្លះក៏មានលក្ខណៈជា គ្រួសារ។

ស្របពេលជាមួយគ្នាដែរ ដើម្បីបំពេញតម្រូវការ និងតាមការចង់បានរបស់ អតិថិជន ក្រុមហ៊ុន Xiaomi បានបង្ហាញបាសបំពងសម្លេងថ្មីទំនើបំផុត។ បាសបំពងសម្លេងនេះ មានរចនាមកមានរូបរាងតូច ស្រាល ប៉ុន្តែមុខងារប្រើប្រាស់សំខាន់ៗ មានច្រើន។ អ្នកអាចសួរសំណួរទាក់ទងជាមួយបញ្ហាអាកាសធាតុ ព័ត៌មានថ្មីៗ។

image

កាន់តែពិសេសជាងនេះទៅទៀត អ្នកអាចកំណត់ម៉ោងរោទន៍ អាចភ្ជាប់គ្រប់គ្រងឧបករណ៍ក្នុងផ្ទះ របស់អ្នក ចាក់តន្រ្តី ស្តាប់សៀវភៅសម្លេង ​និងមុខងារជាច្រើនទៀតជាមួយកម្មវិធីស្មាតហ្វូន របស់អ្នក ហើតអ្នកថែមទាំងអាចតម្លើង add-ons និង  plugins ដើម្បីបន្ថែមមុខងារជាច្រើន យ៉ាងទៀតលើបាសបច្ចេកវិទ្យាមួយនេះ។

image

នៅលើបាសនេះផ្ទាល់មាន ប៉ូតុងបញ្ជាកម្មវិធីចំនួន 03  ទីតាំង នៅខាងក្រោម និងនៅចំហៀងចំនួន 02។ Mi AI   ក៏មានប្រើគ្រាប់បាសសម្លេងចំនួន ​06 គ្រាប់សម្រាប់បំពងសម្លេងបាន 360 ។ បាស Mi AI មានលក់នៅប្រទេសចិនក្នុងតម្លៃ ($44)។