ក្រុមហ៊ុនបានបង្ហាញបញ្ចីចំណូលរបស់ខ្លួនសម្រាប់ត្រីមាសទី ០២ ក្នុងឆ្នាំ ២០១៧ នេះ។ ក្រុមហ៊ុនទទួលបានចំណូលសរុបចំនួន 54.7 រយលានដុល្លារ។ ក្រុមហ៊ុនថែមទាំងបង្ហាញពីក្តីរំពឹងខ្ពស់ថា ក្រុមហ៊ុននឹងអាចរកប្រាក់ចំណូលបានកាន់តែច្រើននៅត្រីមាសទី ០៣ ដោយក្រុមហ៊ុនជឿជាក់ចំណូលនឹងកើនឡើង 72% ភាគរយបើប្រៀបធៀបទៅឆ្នាំមុន។
ការលក់បន្ទះ Chip បានក្លាយជាជំនួញកំពូលរស់ក្រុមហ៊ុនសាមស៊ុងនៅ ត្រីមាសទី ០២ នេះ។ ក្រុមហ៊ុនអាចរកចំណូលពីការលក់បន្ទះ Chip បានចំនួន 7.2 រយលានដុល្លារ។ ប្រាក់ចំណេញប្រតិបត្តិការសរុប មានចំនួន 1758 សែនកោដិ ឬប្រហែល 15,7 ពាន់លានដុល្លារ។ ចំនួនប្រាក់ចំណូលនៅតែបន្តកើនឡើងពីខែកក្កដា ដល់ខែកញ្ញា ព្រោះក្រុមហ៊ុននៅតែលក់លក់បន្ទះ Chip ប្រភេទ DRAM និង NAND បានយ៉ាងច្រើន។
ក្រុមហ៊ុនបានឱ្យដឹងថា ទូរស័ព្ទ Galaxy S8 និង Galaxy S8 + បានលក់ចេញស៊េរីទូរស័ព្ទ Galaxy S7 នៅស្ទើរគ្រប់តំបន់ទាំងអស់។ ជាក់ស្តែង អ្នកប្រើប្រាស់រឹតតែចូលចិត្តមុខងារថ្មីរបស់ស្មាតហ្វូន។ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតចំនួនស្មាតហ្វូន Galaxy S8 + ជាច្រើនគ្រឿងនឹងត្រូវបានដាក់លក់ ដែលអាចបង្កើនចំណូលកាន់តែច្រើនឲ្យក្រុមហ៊ុន ។