ព័ត៌មាន

ថេប្លេតដែលគេដាក់លក់ពីរឆ្នាំមកហើយនឹងអាប់ដេតជាមួយអង្គប្រតិបត្តិការដ៏ពេញនិយមបច្ចុប្បន្ន

តើអ្នកអាចជឿថាក្រុមហ៊ុន Samsung នឹងផ្តល់នូវការ Update ប្រព័ន្ធប្រតិបត្តិការ Android ដ៏ធំមួយសម្រាប់ឧបករណ៍ដែលត្រូវបានគេដាក់លក់នៅលើទីផ្សារជាងពីរឆ្នាំមកហើយ?

នោះអាចជាករណីជាមួយហើយ ដែលគេប្រទះឃើញ Galaxy Tab 9.7  ដំណើរការដោយអង្គប្រតិបត្តិការ  Android 7.0 Nougat ព្រោះក្រុមហ៊ុនដាក់លក់វាតាំងពីពីរឆ្នាំមុនមកម្លេះ ។ នេះជាព័ត៌មានដ៏ល្អមួយសម្រាប់អតិថិជន ដែលក្រុមហ៊ុនសាមស៊ុងទើបតែធ្វើការភ្ជាប់  បណ្តាញ Wi-Fi បន្ថែមជាមួយ Galaxy Tab 9.7  មានឈ្មោះថា Wi-Fi Alliance ។ ថេប្លេត នេះនឹងត្រូវអាប់ដេតឡើងអង្គប្រតិបត្តិការ Android 7.0 Nougat ដែលគ្មានអ្នកណានឹកស្មាន ដល់។ ក្រោយពីអាប់ដេតជាមួយអង្គប្រតិបត្តិការ Android 7.0 Nougat ហើយ ថេប្លេត​​ Galaxy Tab 9.7 នឹងទទួលបានការប្រើប្រាស់កម្មរឹតតែប្រសើរជាងមុន។​​ កាន់តែពិសេសនឹងទទួលបានកម្មវិធីទាន់សម័យ និងមានលក្ខណៈសម្បូរបែប។ លើសពីកាអាប់ដេតនេះក៏ជាចំណែកមួយជួយឲ្យថេប្លេតស៊ីថ្មតិច ហើយម៉ាស៊ីនដើរស្រួល។ លើផ្ទៃអេក្រង់ខាងមុខ ការរក្សាទុក និងបង្ហាញកម្មវិធីរឹតតែមានភាពប្រសើរឡើង។ 

image