ព័ត៌មាន

កុំព្យូទ័រ HP CHROMEBOOKS 11 ដាក់លក់តំបូងបំផុតនៅកម្ពុជា

MYTEB Malaysia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ និងការសិក្សាស្រាវជ្រាវនោះមានមោទនៈភាពក្នុងការក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាតំបូងបំផុតនៅប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់ និងដាក់លក់កុំព្យូទ័រ Google Chromebooks សម្រាប់សាលារៀន សាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជនជាច្រើនថែមទៀត។ Chromebooks គឺជាកុំព្យូទ័រយូរដៃដែលមានតម្លៃសមរម្យត្រូវបានបង្កើតឡើងសម្រាប់ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលជាប្រព័ន្ធប្រតិបត្តិការលឿន និងសុវត្ថិភាពបំផុតពីក្រុមហ៊ុនបច្ចេកវិទ្យា Google ។

image

Chromebooks ក្លាយជាកុំព្យូទ័រមួយដែលទទួលបានការពេញនិយមខ្លាំងហើយឥឡូវនេះវាមានចំនួនច្រើនជាង 58% ប្រើប្រាស់នៅក្នុងសាលារៀនជាច្រើននៅសហរដ្ឋអាមេរិច។ កុំព្យូទ័រ Chromebooks ច្រើនជាង 30,000 ត្រូវគេបើកប្រើប្រាស់ជារៀងរាល់ថ្ងៃដែលធ្វើអោយកុំព្យូទ័រនេះពេញនិយមបំផុតនៅក្នុងសាលារៀនជាច្រើននៅសហរដ្ឋអាមេរិចជាជាង Apple Macbook ។ ក្រុមហ៊ុន​ MYTEB ឥឡូវនេះនាំចូលនូវកុំព្យូទ័រ HP Chromebook 11s ជាច្រើនពីសហរដ្ឋអាមេរិចសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជាក្នុងតម្លៃពិសេស $139 ជាមួយនឹងការធានារយៈពេលមួយឆ្នាំថែមទៀតផង។

image

នៅក្នុងព្រឹត្តិការណ៍ថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុង ទេសរដ្ឋមន្រ្តីនៃក្រសួងអប់រំ យុវជន និងកីឡាក៏ប្រគល់នូវកុំព្យូទ័រ Google Chromebooks សម្រាប់សាលារៀនជំនាន់ថ្មី (New Generation School) នៅក្នុងវិទ្យាល័យ ស៊ី សុវត្ថិផងដែរ។ លោកគ្រូអ្នកគ្រូជាច្រើននៅក្នុងសាលារៀនជំនាន់ថ្មីនេះមានឱកាសក្នុងការប្រើប្រាស់កុំព្យូទ័រ Chromebook 11 ហើយពួកគាត់អាចប្រើប្រាស់កុំព្យូទ័រនេះជាវិធីបង្រៀនថ្មីមួយទៀតបានថែមទៀតផងដោយសារតែពួកគាត់អាចធ្វើការស្រាវជ្រាវនូវដំណោះស្រាយជាច្រើនដោយឥតគិតថ្លៃដើម្បីពង្រឹងនូវការសិក្សា និងការសហការគ្នាកាន់តែល្អប្រសើរតាមរយៈការប្រើប្រាស់សេវាកម្ម Cloud ។

image

ហេតុអ្វីត្រូវជ្រើសរើស Chromebooks?

ការប្រើប្រាស់ Google Chromebooks មានសារៈសំខាន់ដូចជា៖

  • តម្លៃសមរម្យ – កុំព្យូទ័រ Google Chromebooks លក់ក្នុងតម្លៃចាប់ពី $139

  • សុវត្ថិភាពខ្ពស់ – ការប្រើប្រាស់សេវាកម្ម Cloud ធានាពីការឆ្លងមេរោគ និង Malware បាន 100%

  • ងាយស្រួលក្នុងការគ្រប់គ្រង – ការបង្កើត និងការគ្រប់គ្រងទៅលើគណនីប្រើប្រាស់ ការបិទបើកសេវាកម្មជាច្រើន និងការចែករំលែកកិច្ចការងារជាក្រុមបានថែមទៀត

  • សេវាកម្ម Cloud – ការរក្សាទុកទិន្នន័យយ៉ាងមានសុវត្ថិភាពនៃទិន្នន័យទាំងអស់នៅលើ Google Drive ។ ការបើកមើល ការកែប្រែ និងការ Update ដោយផ្ទាល់មិនមានការភ័យខ្លាចទៅលើការបាត់បង់ទិន្នន័យនោះទេ។

  • សេវាកម្ម Google Classroom – សេវាកម្ម Cloud Based Management Tools សម្រាប់ប្រើប្រាស់សេវាកម្មទាំងអស់របស់ GSuite ដូចជា Docs, Sheets, Slides, Drive និងជាច្រើនទៀត

អ្វីដែលកាន់តែអស្ចារ្យបំផុតនោះ កម្មវិធីស្ទើរតែទាំងអស់ដែលប្រើប្រាស់នៅលើកុំព្យូទ័រ Chromebooks នេះគឺឥតគិតថ្លៃទៀតសម្រាប់ការប្រើប្រាស់នៅក្នុងសាលារៀន ឬកម្មវិធីប្រើប្រាស់ផ្ទាល់ខ្លួននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB នាំចូលកុំព្យូទ័រ HP Chromebook 11 ផ្ទាល់ពីសហរដ្ឋអាមេរិច និងតម្លើងរៀបចំសារជាថ្មីនៅក្នុងរោងចក្រសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ កុំព្យូទ័រនេះដាក់លក់ហើយនៅក្នុងតម្លៃ $139 ហើយវាមានការធានារយៈពេលមួយឆ្នាំថែមទៀតផង។

image

កុំព្យូទ័រ HP Chromebook 11 ភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 11.6 អ៊ីញកម្រិតភាពច្បាស់ 1366 x 768 កញ្ចក់ប្រភេទ IPS Screen ដែលបង្ហាញរូបភាពស្រស់ស្អាតកាន់តែអស្ចារ្យភ្លឺច្បាស់ត្រជាក់ភ្នែក កម្រិតពន្លឺ (Brightness) ខ្ពស់ ហើយវាមានរូបរាងរឹងមាំថែមទៀតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះដំណើរការជាមួយបន្ទះឈីប dual-core Samsung Exynos 5250 processor រ៉េមផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 2GB និងថាសរឹងផ្ទុកទិន្នន័យទំហំ 16GB ហើយវាក៏ផ្តល់នូវសេវាកម្ម Cloud Storage សម្រាប់រក្សាទុកទិន្នន័យជាច្រើនដោយឥតគិតថ្លៃថែមទៀតផង។ ការចំណាយថវិកាចំនួន $139 ពិតជាជម្រើសមួយដ៏សក្តិសមបំផុតសម្រាប់ការចាយវាយនៅក្នុងការពង្រឹងគុណភាពនៃការសិក្សាតាមបច្ចេកវិទ្យាថ្មីនៅក្នុងសាលារៀននោះ។

image

នេះគឺជាអ្វីដែលវេបសាយធំៗនិយាយអំពីការប្រើប្រាស់កុំព្យូទ័រ HP Chromebook 11 ។

គេហទំព័រ TechRadar – “កុំព្យូទ័រនេះមានតម្លៃ 1 ភាគ 4 បើធៀបជាមួយនឹងតម្លៃរបស់កុំព្យូទ័រ MacBook Air 11 អ៊ីញថោកបំផុត ហើយតម្លៃនេះពិតជាទទួលបានផលិតផលល្អឥតខ្ចោះ។ ប្រសិនបើលោកអ្នកអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Chrome OS បាននោះ លោកអ្នកទិញកុំព្យូទ័រនេះភ្លាមទៅ!”

គេហទំព័រ CNET – “កុំព្យូទ័រ HP Chromebook 11 មានការរចនារូបរាងស្រស់ស្អាត ការភ្ចាប់ជាមួយ Keyboard ងាយស្រួលប្រើប្រាស់ អេក្រង់ IPS Display ភ្លឺច្បាស់ និងឧបាល័រលឺច្បាស់ខ្លាំង។ វាថែមទាំងអាចដំណើរការបានជាមួយនឹងឧបករណ៍ Chromecast សម្រាប់ការប្រើប្រាស់ Media-Sharing ថែមទៀតផង។”

គេហទំព័រ Alphr – “អេក្រង់ ក្តារចុច Keyboard និង Trackpad ពិតជាងាយស្រួលក្នុងការប្រើប្រាស់ ហើយវាមានទម្ងន់ស្រាល និងការរចនារូបរាងស្អាតផ្តល់នូវអារម្មណ៍រីករាយក្នុងការប្រើប្រាស់។”

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.mytebtech.com ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 478811 – 076 7777561 ដើម្បីទទួលបានកុំព្យូទ័រនៅថ្ងៃនេះ! លោកអ្នកក៏អាចចូលទៅក្នុង Chromebook Cambodia នៅលើបណ្តាញសង្គម Facebook ផងដែរ៕