ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលអាចបត់បានបែកធ្លាយរូបភាព Render ថ្មី

ក្រោយពេលឆ្លងកាតការទទួលស្គាល់ពី TENAA, WFA និង US FCC ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ឥឡូវនេះបែកធ្លាយរូបភាពនៅលើអនឡាញហើយ។ រូបភាពនេះបង្ហាញអំពីផ្ទាំងខាងមុខ និងផ្ទាំងខាងក្រោយរួមទាំងផ្នែកចំហៀងៗរបស់វាផងដែរ។

image

រូបភាពនៃការ Renders ថ្មីនេះក៏ស្រដៀងគ្នាទៅនឹងអ្វីដែលយើងធ្លាប់បានឃើញរួចមកហើយនៅលើ TENAA និង FCC នោះ។ យោងតាមព័ត៌មានដែលទម្លាយដោយទីភ្នាក់ងារនៅក្នុងប្រទេសចិន ស្មាតហ្វូននេះនឹងមានលេខកូដ SM-G298 បំពាក់បន្ទះឈីប Snapdragon 821AB Chipset អេក្រង់ទំហំ 4.2 អ៊ីងកម្រិតភាពច្បាស់ 1080p រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។

ស្មាតហ្វូននេះកាលពីពេលមុនត្រូវគេហៅឈ្មោះថា W2018 ដែលភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 12MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow និងថាមពលថ្ម 2300mAh ថែមទៀត៕