ព័ត៌មាន

សាកល្បងប្រើម៉ៅ ROG Pugio ចុចបាន 50 លានចុចជាប់ៗគ្នា

image

តើអ្នកកំពុងស្វែងរកម៉ៅបញ្ចាកុំព្យូទ័រដែលអាចធ្វើការរហ័សទាន់ចិត្ត ជាសេសជាមួយការប្រើលេងហ្គេមមែនទេ? អស់បារម្ភក្នុងការបញ្ជារស្ទក់ៗទៀតហើយ ដោយសាកល្បងប្រើ ROG Pugio ម៉ៅសម្រាប់លេងហ្គេម។

ROG Pugio ជាម៉ៅសម្រាប់លេងហ្គេម ដែលមានភាពរហ័សរហួនបំផុត ជាពិសេសវាមានការរចនាបែបច្នៃប្រឌិតដែលអាចបត់បែនបាន (ខាងឆ្វេងឬស្ដាំដៃ)។ ម៉ៅសម្រាប់លេងហ្គេម្ប្រើខ្សែអុបទិកនេះ  ត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាអុបទិក ដែលមានកម្រិតសមស្រប់ក្នុងការលេងហ្គេម  7200 DPI, 150 IPS និង 30g acceleration សម្រាប់ការតាមដានយ៉ាងឆាប់រហ័ស និងអាចចុចជាប់គ្នាបាន 50 លានចុច អុបទិក Omron និងកុងតាក់ DPI ។

image

វារចនាឡើងនាំមកជាមួយកម្លាំងរុញខ្លាំង ដើម្បីងាយស្រួលគ្រប់គ្រង់បម្រែបម្រួលការចុចនិងបន្ថែមសមត្ថភាពរបស់ម៉ៅ ROG Pugio ភ្ជាប់មកជាមួយភ្លើងបំភ្លឺ Aura RGB ។ អ្នកអាចប្តូរភ្លើងតាមបំណង ដោយមានការជំនួយពី Aura Sync ប៊ូតុងផ្នែកដែលអាចកំណត់រចនាសម្ព័ន្ធបាន និងបន្ទះចំហៀងរបស់ម៉ៅ។ គេមិនទាន់បញ្ជាក់តម្លៃលក់របស់វានៅឡើយទេ។ 

image