ព័ត៌មាន

ព័ត៌មានអាប់ដេតចុងក្រោយ ពីសមត្ថភាពពេញលេញផ្លូវការរបស់ Galaxy Note8

ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញទូរស័ព្ទ Galaxy Note8 ជាផ្លូវការនៅថ្ងៃទី 23 ខែសីហា។ នៅរយៈពេលបីសប្តាហ៍គិតពីថ្ងៃនេះទៅ រហូតដល់ថ្ងៃបង្ហាញ ដែលជាថ្ងៃព្រឹត្តិការណ៍ធំរបស់ Galaxy Note8។ ពេលបច្ចុប្បន្ននេះ គេទទួលបានព័ត៌មានមួយដែលអាចអះអាងថាជាលក្ខណៈពិសេសចុងក្រោយរបស់ទូរស័ព្ទ Galaxy Note8 លើ Evan Blass  ដែលជាប្រភពអាចទុកចិត្តបាន។

ការរចនារបស់ Note8 ស្រដៀងគ្នាទៅនឹង Galaxy S8 + ប៉ុន្តែមិនមែនមានន័យថារូបរាងនឹងដូចគ្នាបេញបិទនោះទេ។ ឧទាហរណ៍ វាអាចមានលក្ខណៈខុសគ្នាត្រង់ជ្រុង និងអេក្រង់ ។ ជាក់ស្តែង អាចខុសគ្នាត្រង់ការបន្ថែម S Pen stylus ។ ម្យ៉ាងវិញទៀត Note8 មានទំហំធំជាងស្មាតហ្វូនធម្មតាបន្តិច ដោយអេក្រង់របស់វាមានទំហំ 6,3 អ៊ីង កម្រិតបង្ហាញ ទំហំ 2,960 × 1,440 និងសមាមាត្រពន្លឺ 18,5: 9 ។ 

image

ទំហំទាំងបីរបស់ Note8 គឺ 162.5 x 74.6 x 8.5 ម៉ែត្រ។ ស្មាតហ្វូននេះមានវិញ្ញាបនប័ត្រ IP68 បញ្ជាក់ពីភាពធន់ទ្រាំទឹក និងធូលី។ ស្មាតហ្វូននេះត្រូវបានបំពាក់ដោយថាមពលថ្ម 3,300 mAh ជាមួយនឹងការសាកថ្មលឿន និងឥតខ្សែ។ លើស្មាតហ្វូននេះមានប្រើប្រភេទផត USB C ។ ជាងនេះ អ្នកអាចធ្វើការជ្រើសរើសពណ៌មួយដែលជាចំណង់ចំណូលចិត្ត របស់អ្នក មានព័ណ៌ខ្មៅងងឹត និងព័ណ៌មាសស្រាល  ព័ណ៌ប្រផេះ និងព័ណ៌ខៀវសមុទ្រ ។ ស្មាតហ្វូននេះនឹងត្រូវបានលក់ក្នុងតម្លៃ 999 អឺរ៉ូនៅអឺរ៉ុប។

 image

នៅពេលបើកគម្របស្មាតហ្វូន គេឃើញមានឈីប Exynos 8895 SoC ដែលម៉ូដែលឈីប ប្រភេទនេះនឹងចេញលក់លើទីផ្សារសាកលលោក ប៉ុន្តែម៉ូដែលប្រើឈីប Snapdragon  835 រចនាឡើងសម្រាប់តែលក់នៅសហរដ្ឋអាមេរិក។ Galaxy Note8 នឹងភ្ជាប់ជាមួយអង្គផ្ទុកទិន្ន័យបណ្តោះអាសន្ន ទំហំ 6GB និងមេម៉ូរ៉ីទំហំ 64GB ។ កាមេរ៉ាខាងក្រោយមានកម្រិតចាប់សញ្ញាទំហំ 12 មេហ្គាភិចសែល f / 1.7 aperture និងបច្ចេកវិទ្យា  f / 2.4  ដែលអាចពង្រីករូបភាពបានកម្រិត  2x ។ កញ្ចក់របស់ស្មាតហ្វូនទាំងពីរម៉ូដែល Galaxy Note8 និង  Galaxy S8 +  ផ្តល់រូបភាពអុបទិក។ នៅផ្នែកខាងមុខមានបំពាក់កាមេរ៉ា 8 មេហ្គាភិចសជាមួយសមត្ថភាព f / 1.7 aperture ។ ព័ត៌មានទាំងអស់ខាងលើត្រូវបានគេរាយការណ៍មកពី កំណត់ត្រាចុងក្រោយពីលក្ខណៈ មុខងាររបស់ Galaxy Note8 និង  Galaxy S8 +  ដែលនឹងមិនមានអ្វីប្រែប្រួល។