ព័ត៌មាន

ក្រុមហ៊ុន Samsung នឹងលក់ Galaxy Note 8 នៅអាមេរិច ចាប់ពីថ្ងៃទី 15 ខែកញ្ញាតទៅ

ស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung នឹងមានលក់នៅអាមេរិចនៅថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ។ មិនត្រឹមតែប៉ុណ្នោះ ដើម្បីពង្រីកវិសាលភាពក្នុងការលក់ស្មាតហ្វូន ឲ្យកាន់តែច្រើនថែមទៀតនោះ ក្រុមហ៊ុនបានបើកលក់ស្មាតហ្វូននៅទីផ្សារកូរ៉េខាងត្បូងផងដែរ។ ក្រុមហ៊ុនទុករយៈពេលបញ្ជាទិញជាមុនពី 10 ទៅ 14 ថ្ងៃ។ ក្រុមអ្នកវិភាគកំពុងសម្លឹងមើលលើប្រតិទិនដោយឆ្ងល់ថាតើការចេញលក់ Galaxy Note8 នឹងរកទីផ្សារ បានច្រើនប៉ុណ្ណា?ក្រុមហ៊ុន Samsung នឹងលក់ Galaxy Note 8 ចាប់ពីថ្ងៃទី 15 ខែកញ្ញាតទៅ។ តម្លៃរបស់វាមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ក្រុមហ៊ុន Samsung Electronics បានសម្រេចចិត្តនៅលើកាលបរិច្ឆេទនៃការចេញលក់ Galaxy Note 8. ពិតប្រាកដ និងមានអ្នកអះអាងជាតំណាងនៃក្រុមហ៊ុនដឹកជញ្ជូនមួយផ្សេងទៀត។

សមត្ថភាពរបស់ម៉ូដែលនេះ៖

Note8  មានទំហំទាំងបីរបស់ 162.5 x 74.6 x 8.5 ម៉ែត្រ។ ស្មាតហ្វូននេះមានវិញ្ញាបនប័ត្រ IP68 បញ្ជាក់ពីភាពធន់ទ្រាំទឹក និងធូលី។ ស្មាតហ្វូននេះត្រូវបានបំពាក់ដោយថាមពលថ្ម 3,300 mAh ជាមួយនឹងការសាកថ្មលឿន និងឥតខ្សែ។ លើស្មាតហ្វូននេះមានប្រើប្រភេទផត USB C ។ ជាងនេះ អ្នកអាចធ្វើការជ្រើសរើសពណ៌មួយដែលជាចំណង់ចំណូលចិត្ត របស់អ្នក មានព័ណ៌ខ្មៅងងឹត និងព័ណ៌មាសស្រាល  ព័ណ៌ប្រផេះ និងព័ណ៌ខៀវសមុទ្រ ។ ស្មាតហ្វូននេះនឹងត្រូវបានលក់ក្នុងតម្លៃ 999 អឺរ៉ូនៅអឺរ៉ុប។

image 

នៅពេលបើកគម្របស្មាតហ្វូន គេឃើញមានឈីប Exynos 8895 SoC ដែលម៉ូដែលឈីប ប្រភេទនេះនឹងចេញលក់លើទីផ្សារសាកលលោក ប៉ុន្តែម៉ូដែលប្រើឈីប Snapdragon  835 រចនាឡើងសម្រាប់តែលក់នៅសហរដ្ឋអាមេរិក។ Galaxy Note8 នឹងភ្ជាប់ជាមួយអង្គផ្ទុកទិន្ន័យបណ្តោះអាសន្ន ទំហំ 6GB និងមេម៉ូរ៉ីទំហំ 64GB ។ កាមេរ៉ាខាងក្រោយមានកម្រិតចាប់សញ្ញាទំហំ 12 មេហ្គាភិចសែល f / 1.7 aperture និងបច្ចេកវិទ្យា  f / 2.4  ដែលអាចពង្រីករូបភាពបានកម្រិត  2x ។ កញ្ចក់របស់ស្មាតហ្វូនទាំងពីរម៉ូដែល Galaxy Note8 និង  Galaxy S8 +  ផ្តល់រូបភាពអុបទិក។ នៅផ្នែកខាងមុខមានបំពាក់កាមេរ៉ា 8 មេហ្គាភិចសជាមួយសមត្ថភាព f / 1.7 aperture ។ ព័ត៌មានទាំងអស់ខាងលើត្រូវបានគេរាយការណ៍មកពី កំណត់ត្រាចុងក្រោយពីលក្ខណៈ មុខងាររបស់ Galaxy Note8 និង  Galaxy S8 +  ដែលនឹងមិនមានអ្វីប្រែប្រួល។  

image