ព័ត៌មាន

បែកធ្លាយថាមពលថ្មរបស់ហ្វាប់ប្លេត Galaxy Note 8 គឺទំហំ 3300mAh

នៅដើមសប្តាហ៍នេះ លោក Evan Blass (@evleaks) បង្ហោះនៅលើបណ្តាញសង្គម Twitter អំពីលក្ខណៈសម្បត្តិរបស់ហ្វាប់ប្លេត Galaxy Note 8 ។ ឥឡូវនេះ លោកទម្លាយនូវថាមពលថ្មទំហំ 3300mAh សម្រាប់ប្រើប្រាស់នៅលើហ្វាប់ប្លេតនេះ។ រូបភាពរបស់ថាមពលថ្មនេះក៏ត្រូវបានទម្លាយនៅលើអនឡាញផងដែរ។

image

បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S8 ភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 3000mAh ខណៈពេលដែលស្មាតហ្វូន Galaxy S8+ ភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 3500mAh ។ ចំនែកហ្វាប់ប្លេត Galaxy Note 7 វិញភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 3500mAh និងហ្វាប់ប្លេត Galaxy Note FE ភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 3200mAh ។

គួរបញ្ជាក់ផងដែរថា ហ្វាប់ប្លេត Samsung Galaxy Note 8 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 23 ខែសីហាខាងមុខនេះ៕