ព័ត៌មាន

Smart Axiata ចាប់ដៃគូផ្តាច់មុខជាមួយ iflix រយៈពេល ៣ ឆ្នាំ

ទទួលបានការរីករាយជាមួយការផ្តល់ជូនឥតកំណត់ពី iflix ដែលមានភាពយន្ត និងកម្មវិធីទូរទស្សន៍យ៉ាងច្រើនសម្បូរបែប ដែលនាំមកជូនដោយ Smart

Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅប្រទេសកម្ពុជា និង ក្រុមហ៊ុន iflix ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មកវីដេអូតាមតំរូវការ (SVoD) ឈានមុខគេក្នុងទីផ្សារដែលកំពុងតែមានការរីកចម្រើនទាំងក្នុងតំបន់ និងពិភពលោក បានប្រកាសភាពជាដៃ គូផ្តាច់មុខ រយៈពេល៣ឆ្នាំរបស់ខ្លួន ដោយបាននាំបទពិសោធន៍កម្សាន្តតាមបែបឌីជីថលលំដាប់អន្តរជាតិជូន អតិថិជននៅកម្ពុជា។

 image

ជាមួយនឹងស្ទូឌីយោ និងដៃគូចែកចាយ ជាង ១៧០ នៅទូទាំងពិភពលោករបស់ iflix  Smart នឹងផ្តល់ជូនអតិថិជននូវការរជ្រើសរើសយ៉ាងទូលំទូលាយបំផុតនូវខ្សែភាពយន្តដែលល្បីល្បាញ និងខ្សែភាពយន្តដែលទទួលបានការពេញនិយមបំផុតនៅលើឆាកអន្តរជាតិ និងនៅក្នុងស្រុក ដូចជា ខ្សែភាពយន្តរបស់លោកខាងលិចដែលមានចំណងជើងថា The​​ Flash និង The Magicians ក៏ដូចជាខ្សែភាពយន្តកូរ៉េ Goblin រឿងThe Legend of the Blue Sea និង The Bride of Habaek ជាដើម។ ក្នុងថ្ងៃបើកសម្ពោធនេះ ខ្សែភាពយន្ដ និងកម្មវិធីទូរទស្សន៍ ដែលមាន ប្រជាប្រិយបំផុតរបស់iflix នឹងត្រូវចាក់បញ្ចាំងដោយមានអក្សររត់ (subtitles)ពីខាងក្រោមជាភាសាខ្មែរ ក្នុងបំណងធ្វើឲ្យមានជាលក្ខណៈតំបន់ទាំងមូលដែលជាគម្រោងដែលនឹងដាក់ឲ្យដំណើរការក្នុងប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។

 image

image

ចាប់ពីថ្ងៃនេះតទៅ អតិថិជន Smart ទាំងអស់ អាចរីករាយជាមួយនឹងសេវាកម្មកម្សាន្តលំដាប់ពិភពលោកនេះរហូតដល់ទៅ 3 ខែ ដោយអាចមានសិទ្ធិចូលទៅមើលខ្សែភាពយន្តដែលចេញមុនគេរាប់ពាន់រឿង និងកម្មវិធីទូរទស្សន៍ដែលទទួលបានពានរង្វាន់​យ៉ាងសម្បូរបែប ខ្សែភាពយន្តដែលមានការគាំទ្របំផុតលើសកល ខ្សែភាពយន្តដែលពេញនិយមក្នុងតំបន់ មានបញ្ចូលសំឡេងមានអក្សររត់ (subtitles)ពីខាងក្រោម កម្មវិធីកុមារ និងអ្វីៗផ្សេងៗជាច្រើនទៀត។ ជាមួយនឹងការចូលទៅកាន់ និងមើលរឿងលើ iflix អតិថិជន Smart អាចប្រើរហូតដលើទៅ ៥ ឧបករណ៍ជាមួយគណនីតែមួយ ហើយថែមទាំងអាចមើល(Streaming) រឿងក្នុង iflix ដោយប្រើឧបករណ៍ពីរផ្សេងគ្នាក្នុងពេលតែមួយ រួមមាន ទូរស័ព្ទ ថេប្លេត(Tablet) កុំព្យូទ័រលើតុ ទូរទស្សន៍ និង Smart TV។ ជាមួយគ្នានេះដែរ លោកអ្នកអាចទាញយក(download)រឿង  និងកម្មវិធីទូរទស្សន៍ តាមទូរស័ព្ទ ថេប្លេត(Tablet) ដើម្បីទុកមើលពេលដែលអ្នកមិនមានភ្ជាប់អ៊ិនធឺណិតផងដែរ។

image

លោក Thomas Hundt នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា Smart បានប្តេជ្ញាចិត្តធ្វើជាដៃគូផ្តល់ជូននូវសេវាឌីជីថលនានាសម្រាប់អតិថិជននៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេដែលមានចក្ខុវិស័យចង់ក្លាយជាជើងឯកឌីជីថលរបស់ប្រទេសកម្ពុជា យើងមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារដ៏លេចធ្លោដូចជា iflix ដើម្បីផ្តល់ជូននូវការកម្សាន្តលំដាប់ពិភពលោកដល់អតិថិជនរបស់យើង។ នេះក៏ដោយសារតែមានតម្រូវការលើមាតិកាបែបឌីជីថលមានការកើនឡើងនិងការចង់បានពីសំណាក់អតិថិជនរបស់យើង។

 image

លោក James Bridges ប្រធានផ្នែកភាពជាដៃគូលើមាតិកា (Global Head of Content Partnerships) នៃក្រុមហ៊ុន iflix បានលើកឡើងដែរថា «ស្របតាមការកើនឡើងនូវតម្រូវការពីទស្សនិកជនសម្រាប់ខ្សែភាពយន្តក្នុងស្រុក និងក្នុងតំបន់ជាច្រើន iflix បានខិតខំយ៉ាងខ្លាំងដើម្បីនាំមកជូន ខ្សែភាពយន្តក្នុងស្រុក និងតំបន់ដែលពេញនិយមបំផុតមកជូនអតិថិជន ឱ្យបានទស្សនាភ្លាមក្រោយពេលចាក់ផ្សាយនៅរោងកុនរួមនឹងកម្មវិធីផ្សេងៗជាច្រើនទៀត។ តាមរយៈការផ្តល់នូវវេទិកាថ្មីស្រឡាងមួយនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្តដល់ផលិតកម្មភាពយន្តក្នុងតំបន់ដែលប្រកបដោយទេពកោសល្យ ក៏ដូចជាការបង្កើតស្នាដៃល្អៗ ដែលប្រសើរជាងការចែកចាយរឿងថតចម្លង។ យើងបានបេ្តជ្ញានឹងគាំទ្រ ហើយ មានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយ Smart ដែលក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេក្នុង ប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មដែលរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន iflix ដល់ឧបករណ៍ជាច្រើនតាមដែលអាចធ្វើបាន។»

 image

សេចក្តីប្រកាសចុងក្រោយរបស់ក្រុមហ៊ុន Smart នេះ វាគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងលក្ខណៈពិសេសបន្ថែមទៀតដើម្បីពង្រឹងជំហរភាពជាអ្នកនាំមុខគេក្នុងការផ្តល់ជូនសេវាអ៊ិនធឺណិតដែលមានល្បឿនលឿនរបស់ Smart។ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៃការ Streaming វីដេអូ  នៅលើ iflix អតិថិជន Smart អាចចុះឈ្មោះលើតារាងបង់ប្រាក់ជាមុន គឺ”Smart StreamOn”:

 image

•        សម្រាប់ការចំណាយ 2 ដុល្លារក្នុងមួយសប្តាហ៍ (Smart StreamOn 2) អតិថិជនអាចរីករាយជាមួយលុយរហូតដល់ 777 ដុល្លារសម្រាប់ការហៅទូរស័ព្ទ ការផ្ញើសារ និងទិន្នន័យអ៊ិនធឺណិតបន្ថែម3GB និងការកម្សាន្តផ្សេងៗទៀត ការប្រើប្រាស់បណ្តាញសង្គមគ្មានដែនកំណត់ (Unlimited Social Pack) និង ក្លាយជាSmartVIP ភ្លាមៗដោយចុច * 700 * 777 # ។

•        សម្រាប់ការចំណាយ 8 ដុល្លាក្នុងមួយខែ (Smart StreamOn 8) អតិថិជនអាចរីករាយជាមួយលុយរហូតដល់ 3333 ដុល្លារសម្រាប់ការហៅទូរស័ព្ទ ការផ្ញើសារ និងទិន្នន័យអ៊ិនធឺណិតបន្ថែម 15GB និងការកម្សាន្តផ្សេងទៀត ការប្រើប្រាស់បណ្តាញសង្គមគ្មានដែនកំណត់ (Unlimited Social Pack) និង ក្លាយជា SmartVIP ភ្លាមៗដោយចុច * 700 * 3333 # ។

 image

លោក Thomas បានបន្ថែមទៀតថា «ជាមួយនឹង Smart StreamOn អតិថិជនអាចរីករាយជាមួយបទពិសោធន៍នៃការstreamវីដេអូ លើបណ្តាញអ៊ិនធឺណេត 4G + ដែលមានល្បឿនលឿន ដើម្បីទទួលបានការកម្សាន្តនេះគ្រប់ពេលវេលា គ្រប់ទីកន្លែង។ នេះជាការផ្តល់ជូនបន្ថែម ក្នុងការបន្តចាប់ដៃគូសហការ ជាមួយដៃគូផ្នែកឌីជីថល និងការផ្តល់ជូនសេវាប្រកបដោយភាពច្នៃប្រឌិត ដើម្បីផ្តល់ជូនអតិថិជននូវជីវិតដ៏រស់រវើក»។

 image

ដោយមានអតិថិជន ៥ លាននាក់នៅទូទាំងតំបន់ និង ការផ្តល់ជូនអស់ ៥ ពាន់លាននាទីរួចមកហើយ ចាប់តាំងពីការចាប់កំណើតរបស់ខ្លួននោះ ការឈានជើងចូលរបស់ក្រុមហ៊ុន iflix មកក្នុងប្រទេសកម្ពុជា ជាការសបញ្ជាក់ពី ជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងទីផ្សារក្នុងការផ្តល់ជូននូវបទពិសោធន៍មើល វីដេអូ ជូនដល់មនុស្ស ១ ពាន់លាននាក់នៅក្នុង 18 ប្រទេសទូទាំងតំបន់អាស៊ី តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង។ សម្រាប់ព័ត៌មានបន្ថែមអំពី iflix សូមចូលមើលគេហទំព័រ www.iflix.com ។

 image

image

អតិថិជន Smart អាចទាញយក(download)កម្មវិធី iflix ពី Google Play Store ឬ Apple App Store ដើម្បីទទួលបានការប្រើប្រាស់ដោយគ្មានដែនកំណត់រយៈពេល 3 ខែ។ ពួកគេក៏អាចទស្សនាបាននៅតាមSmart Shop ដែលនៅជិតបំផុតដើម្បីស្វែងយល់បន្ថែមអំពី StreamOn ហើយចាប់ផ្តើមមើលកម្មវិធីដែលពួកគេចូលចិត្ត និងអ្វីៗជាច្រើនទៀត ជាមួយអ៊ិនធឺណិត 4G ដ៏ទំនើប និងលឿនរបស់ Smart នៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា។

 សម្រាប់ព័ត៌មានបន្ថែម ពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈអាសយដ្ឋាន www.facebook.com/SmartAxiata ឬគេហទំព័រ www.smart.com.kh ។