ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី LG Q6 ដាក់លក់ជាផ្លូវការនៅថ្ងៃនេះ!

ក្រុមហ៊ុន LG ដាក់បង្ហាញស្មាតហ្វូនត្រកូល Q លើកទីមួយ។ ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកអាចកម្មង់ទិញស្មាតហ្វូនត្រកូល Q សេរ៉ីថ្មី និងចុងក្រោយនេះនៅលើវ៉ិបសាយ Amazon.in។

 ស្មាតហ្វូន LG Q6 ជាស្មាតហ្វូនទំនើបមានត្រកូល Q ដែលត្រូវបានរចនាឡើងយ៉ាងយក ចិត្តទុកដាក់ពីក្រុមហ៊ុន LG ដោយបាននាំមកជាមួយសមត្ថភាព និងការបំពាក់យ៉ាង សម្បូរបែប។ LG Q6 បំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទអេក្រង់បង្ហាញ FHD+ FullVision។  វាជាប្រភេទស្មាតហ្វូនដែលមានទម្ងន់ស្រាល  149 ក្រាម និងមានកម្រាស់ 8.1 mm។

image 

ស្មាតហ្វូននេះនាំមកជាមួយមុខងារស្កេនមុខ ប្លែកគេដើម្បីផ្តល់ជារនាំងការពារយ៉ាងសំខាន់ ក្នុងការការពារស្មាតហ្វូនរបស់អ្នក។ LG Q6 ប្រើអង្កប្រតិបត្តិការ Android 7.1.1 Nougat ដែលកំពុងល្បីល្បាញ និងពេញនិយមបំផុត។ ស្មាតហ្វូននេះប្រើឈីបប្រភេទ Qualcomm Snapdragon 435 នាំមកជាមួយអង្គចងចាំទំហំ 3 GB   និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32 GB ។ ស្មាតហ្វូននេះបំពាក់កាមេរ៉ាមានទំហំ ​13  មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ វាមានភ្ជាប់មុខងារផ្សេងៗបន្ថែមទៀតមានដូចជា៖ 4G, FM Radio,  Bluetooth v4.2 និងផត USB Type-B 2.0។ ស្មាតហ្វូននេះនាំមកជាមួយជម្រើសព័ណ៌ខ្មៅ ប្រាក់ និងមាស។ 

image