ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 6 ទទួលបានការចុះឈ្មោះចាប់អារម្មណ៍ 1 លានដងនៅលើ Amazon ក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូនស៊េរីថ្មី Nokia 6 ដែលប្រកាសបង្ហាញកាលពីដើមខែមិថុនា ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យា Amazon ចាប់ផ្តើមទទួលការចុះឈ្មោះចាប់អារម្មណ៍ទៅលើស្មាតហ្វូននេះចាប់ពីពាក់កណ្តាលខែកក្កដាសម្រាប់ការដាក់លក់នៅក្នុងថ្ងៃទី 23 ខែសីហាខាងមុខនេះ។ ការដាក់លក់ហាក់ដូចជាយឺតបនិ្តច ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន​Amazon ទទួលបានការចុះឈ្មោះចាប់អារម្មណ៍ដល់ទៅ 1 លានដង។

image

ការចុះឈ្មោះចាប់អារម្មណ៍មិនមែនសំដៅទៅលើការចុះឈ្មោះកម្មង់ទិញស្មាតហ្វូននេះនោះទេ ប៉ុន្តែវានៅមិនច្បាស់នោះទេដែលស្មាតហ្វូនស៊េរីថ្មីនេះអាចលក់បាន 1 លានគ្រឿងនោះ។ ស្មាតហ្វូនស៊េរីថ្មី Nokia 3 ចាប់ផ្តើមដាក់លកតាំងពីខែមិថុនាមកម្ល៉េះ។ ស្មាតហ្វូន Nokia 5 ក៏ចាប់ផ្តើមដាក់លក់តាមក្រោយផងដែរ៕