ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ឈ្នះក្តីទៅលើបណ្តឹងរបស់ហ្វាប់ប្លេត Galaxy Note 7 នៅកូរ៉េខាងត្បូង

កាលពីឆ្នាំមុននេះ អ្នកប្រើប្រាស់មួយក្រុមរបស់ហ្វាប់ប្លេត Galaxy Note 7 បានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពាក់ព័ន្ធជាមួយនឹងបញ្ហានៅលើស្មាតហ្វូនរបស់ពួកគេ។ ទឹកប្រាក់នៃការប្តឹងសរុបមានចំនួនប្រមាណជា 822,000 ដុល្លារអាមេរិច។

image

ឥឡូវនេះ តុលាការសម្រេចថា ការប្តឹងទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមិនអាចទទួលយកបាននោះទេ។ បណ្តឹងដូចគ្នានេះដែរចំពោះក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅក្នុងទឹកដីសរហដ្ឋអាមេរិចក៏មានដូចគ្នា ប៉ុន្តែវាស្ថិតនៅក្នុងដំណើរការនៅឡើយ៕