ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 8 បែកធ្លាយរូបរាងនៅលើបណ្តាញសង្គម WeChat របស់ចិន

យើងធ្លាប់បានឃើញរូបរាងជាច្រើនរួចមកហើយរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 8 ដែលបែកធ្លាយកាលពីពេលថ្មីៗនេះ ហើយនៅថ្ងៃនេះយើងទទួលបានរូបភាពរបស់ស្មាតហ្វូននេះជាច្រើនសន្លឹកផងដែរ។ រូបភាពនេះត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមរបស់ចិន​ WeChat ។

image

ស្មាតហ្វូន Nokia 8 ត្រូវគេដឹងថានឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 835, រ៉េមទំហំ 4GB និងអេក្រង់ QHD ។ ស្មាតហ្វូននេះមានអេក្រង់ទំហំប្រហែលជា 5.25 អ៊ីញ ឬ 5.3 អ៊ីញតែប៉ុណ្ណោះ។ ស្មាតហ្វូន Nokia 8 ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅក្នុងទីក្រុងឡុងដ៏នៅថ្ងៃទី 16 ខែសីហាខាងមុខនេះ៕