ព័ត៌មាន

ថេប្លេត Samsung SM-T385S ដំណើរការ Android 7.0 ចាប់ផ្តើមទទួលបានវិញ្ញាបនបត្រ Wi-Fi

ថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមទទួលបានវិញ្ញាបនបត្រ Wi-Fi ហើយពីក្រុមហ៊ុន WiFi Alliance (WFA) ។ ថេប្លេតនេះមានលេខកូដម៉ូដែល SM-T385S ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ។

image

ថេប្លេតម៉ូដែល SM-T385S នេះប្រហែលជាថេប្លេតជំនាន់ថ្មីរបស់ Galaxy Tab E 8.0 ដែលមានលេខកូដ SM-T385 ។ ទន្ទឹមនឹងនេះផងដែរ ឧបករណ៍ម៉ូដែល SM-T385K និង SM-T385L ក៏ទទួលបានវិញ្ញាបនបត្រពី WFA ផងដែរ៕