ព័ត៌មាន

ហ្វាប់ប្លេត Galaxy Note 8 បែកធ្លាយតាមរយៈខិតប័ណ្ណផ្សព្វផ្សាយពិតជាអស្ចារ្យមែនទែន!

ថ្មីៗនេះ ហ្វាប់ប្លេត Samsung Galaxy Note 8 បែកធ្លាយរូបភាព Renders នៅក្នុងពណ៌ Deep Sea Blue ដែលពិតជាស្រស់ស្អាតបំផុត។ ហ្វាប់ប្លេត Galaxy note 8 ឥឡូវនេះបែកធ្លាយនៅក្នុងប្រទេសចិនជាមួយនឹងរូបភាពដែលគេថតបានដ៏ស្រស់ស្អាត។

image

កាន់តែពិសេសជាងនេះទៀតនោះ ហ្វាប់ប្លេតស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ប្រព័ន្ធស្កែនក្រយ៉ៅដៃ ផ្នែកខាងក្រោយធ្វើពីកញ្ចក់ និងស៊ុមព័ទ្ធអេក្រង់ស្តើងបំផុតប្រភេទ Infinity Display ។ ហ្វាប់ប្លេតស៊េរីថ្មីនេះត្រូវគេដឹងថានឹងមានអេក្រង់ទំហំ 6.3 អ៊ីញកម្រិតភាពច្បាស់ QHD+ Super AMOLED Panel ដ៏ទាក់ទាញ។

image

ហ្វាប់ប្លេត Galaxy Note 8 នឹងភ្ជាប់ជាមួយនឹង IP68 សម្រាប់ការពារការជ្រាបទឹក និងការការពារធូលី រួមទាំងការប្រើប្រាស់ជាមួយនឹងប៊ិក S-pen ផងដែរ។ ហ្វាប់ប្លេតនេះភ្ជាប់ជាមួយនឹង Optical Zooming 2X កម្រិត f/1.7 Aperture និងមុខងារ Optical Image Stabilization ផងដែរ។ ហ្វាប់ប្លេត Galaxy note 8 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 23 ខែសីហាខាងមុខនេះហើយ៕