ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 8 ដាក់អោយកម្មង់ទិញមុន (Pre-order) ហើយនៅក្នុងប្រទេសអាឡឺម៉ង់!

ឥឡូវនេះ ការកម្មង់ទិញមុន (Pre-order) ចាប់ផ្តើមដំណើរការហើយនៅក្នុងប្រទេសអូស្រា្តលីជាមួយនឹងតម្លៃពិសេសមិនធម្មតាប្រហែលជា $712 ។ ការនាំចេញស្មាតហ្វូនស៊េរីថ្មីនេះនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 7 ខែកញ្ញាខាងមុខនេះ។

image

ពេលនេះ អ្នកអាចធ្វើការកម្មង់ទិញស្មាតហ្វូន Nokia 8 នៅក្នុងប្រទេសអាឡឺម៉ង់តាមរយៈក្រុមហ៊ុន O2 ឬក្រុមហ៊ុន​ Mobilcom Debitel ។ ក្រុមហ៊ុន O2 នឹងដាក់លក់ស្មាតហ្វូននេះក្នុងតម្លៃ 577 អ៊ឺរ៉ូ ខណៈពេលដែលក្រុមហ៊ុន Mobilcom Debitel នឹងដាក់លក់ក្នុងតម្លៃ 579 អ៊ឺរ៉ូ។ ស្មាតហ្វូនស៊េរីថ្មី Nokia 8 ក៏នឹងដាក់លក់នៅក្រុមហ៊ុន Telekom, Media Markt, Saturn និង Amazon ។ ប្រសិនបើលោកអ្នកកម្មង់ទិញនៅក្រុមហ៊ុន O2 អ្នកនឹងទទួលបាននាឡិកា Nokia Steel Smartwatch ដោតឥតគិតថ្លៃ។

image

ស្មាតហ្វូននេះមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Polished Blue, Tempered Blue, Silver និង Polished Copper ៕