ព័ត៌មាន

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជំនួយការឆ្លាតវៃ Samsung Bixby ចាប់ផ្តើមដំណើរការហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមបញ្ចេញនូវការអាប់ឌែតសម្រាប់ប្រើប្រាស់កម្មវិធីជំនួយការឆ្លាតវៃ Bixby ដែលមានរាប់បញ្ចូលនូវ Bixby, Bixby PLM, Bixby Wakeup, Bixby Dictation និង​ Bixby Global Action នៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោក។ អ្នកប្រើប្រាស់នៅក្នុងតំបន់ជាច្រើនដូចជាចក្រភពអង់គ្លេស អាព្រិកខាងត្បូង ឥណ្ឌា ហូឡង់ និងអាឡឺម៉ង់ចាប់ផ្តើមទទួលបានការអាប់ឌែតនេះហើយ។

image

ប្រព័ន្ធជំនួយការឆ្លាតវៃ Bixby ឥឡូវនេះចាប់ផ្តើមដាក់អោយដំណើរការហើយប៉ុន្តែមិនទាន់បានគ្រប់តំបន់ទាំងអស់នៅឡើយទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមដាក់អោយដំណើរការមុខងារ Bixby Voice នៅក្នុងសហរដ្ឋអាមេរិចកាលពីខែមុននេះ ខណៈពេលកាលពីមុនមុខងារនេះប្រើប្រាស់បានតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ៕

imageimage