ព័ត៌មាន

ZenFone ​4 កាមេរ៉ាភ្លោះទំហំ 12 មេហ្គាភិចសែលកាមេរ៉ាឯកទេស ផ្តល់គុណភាពរូបថតល្អអស្ចារ្យ

ZenFone ​4 ជាស្មាតហ្វូនមួយក្នុងចំណោម 04 ម៉ូដែល ដែលក្រុមហ៊ុនទើបតែបានដាក់បង្ហាញ។ ZenFone 4 នាំ​មកនូវភាពទាន់សម័យ ជាពិសេសសមត្ថភាពរបស់ស្មាតហ្វូននេះមានលក្ខណៈប្រកួតប្រជែងបំផុត។

ZenFone 4 បំពាក់អេក្រង់ទំហំ 5.5 អ៊ីង ធំទូលាយ ងាយស្រួលកាន់ប្រើប្រាស់ ជាមួយនឹងគុណភាពអេក្រង់ ប្រភេទ 1080p IPS LCD  ដែលធ្វើឲ្យគុណភាពបង្ហាញភ្លឺច្បាស់ ហើយ 2.5D Corning Gorilla Glass មានមុខងារយ៉ាងសំខាន់ក្នុងការការពារកញ្ចក់របស់ស្មាតហ្វូននេះឲ្យមានភាពរឹងមាំ និងធន់នឹងការទង្គិចផ្សេងៗ។ ស្មាតហ្វូននេះនាំមកជាមួយជម្រើសឈីបពីរប្រភេទ Qualcomm Snapdragon 660  និង  Snapdragon 630 សម្រាប់ឲ្យអ្នកធ្វើការជ្រើសរើស។ ជាងនេះ វាជាស្មាតហ្វូវដែលផ្តល់នូវអង្គចងចាំទិន្ន័យបណ្តោះអាសន្នដែលធំ និងមានពីរប្រភេទទំហំ 4GB ឬ 6GB ។

image

អ្នកអាចថែមមេម៉ូរ៉ីក្រៅទំហំ 64GB សម្រាប់រក្សា​ទិន្ន័យបានកាន់តែសម្បូរបែប។លើសពីនេះ ស្មាតហ្វូននេះនាំមកជាមួយសមត្ថភាពកាមេរ៉ាភ្លោះទំហំ 12 មេហ្គាភិចសែល f1.8 25mm ជាមួយនឹងបច្ចេកវិទ្យា PDAF និង OIS  ultra។ កាមេរ៉ាមុខ របស់វាភ្ជាប់ទំហំ 8 f2.0 មេហ្គាភិចសែល។  លក្ខណៈពិសេសមួយចំនួនផ្សេងទៀត ស្មាតហ្វូននេះ ប្រើគ្រាប់បាស់ចំនួនពីរអាចបំពងលឺរងំ និងអាចប្រើជើងស៊ីមចំនួន ពីរ។ ក្រុមហ៊ុនថែមទាំងភ្ជាប់មុខងារស្កែនម្រាមដៃ និងភ្ជាប់ផត USB-C រន្ធកាស និងថ្ម 3300mAh ដែលសាកចូលបានក្នុងល្បឿនលឿនបំផុត។ ស្មាតហ្វូននេះនាំ មកនូវជម្រើសបីព័ណ៌ ស បៃតង ខ្មៅ។ 

 image