ព័ត៌មាន

ZenFone 4 Pro ត្រកូល ZenFone តែប្រើអេក្រង់ខុសពី ZenFone ​4

ZenFone 4 Pro ដែលមានរូបរាងស្រស់ស្អាត និងមត្ថភាពល្អ  អាចប្រកួតប្រជែងជាមួយស្មាតហ្វូននានាលើទីផ្សារ បំពាក់អេក្រង់ល្អ ល្បីល្បាញ ដែកស្មាតហ្វូនទូរទៅ និយមប្រើប្រាស់។ ប៉ុន្តែអេក្រង់នោះ ខុសពីអេក្រង់ស្មាតហ្វូនត្រកូលដូចគ្នា ZenFone 4 ហើយ ZenFone 4 Pro  ត្រកូល  ZenFone 4 បង្ហាញដំណាល ZenFone 4។

 ZenFone 4 Pro  មានលក្ខណៈពិសេសផ្ទាល់ខ្លួនខុសពី ZenFone 4 បន្តិច។ ZenFone 4 Pro  បំពាក់អេក្រង់ ទំហំ  5.5 អ៊ីង ​ប៉ុន្តែប្រើអេក្រង់ប្រភេទ 1080p AMOLED ជាមួយអេកេ្រង់ការពារ 2.5D Gorilla Glass ចំណែកឯ ZenFone 4  បំពាក់អេក្រង់ប្រភេទ 1080p IPS LCD។ ទាំងផ្នែកមុខ និងក្រោយរបស់វាផលិតពីសារធាតុអាលុយម៉ីញ៉ូមមានលក្ខណៈស្វិត និងធន់បំផុត។ ស្មាតហ្វូននេះភ្ជាប់អង្គចងចាំបណ្តោះអាសន្នទំហំ 6GB  និងផ្តល់ជម្រើសមេម៉ូរ៉ីពីរប្រភេទ  64GB ឬ 128GB ។

image

 អ្នកអាំចថតរូបបានគ្រប់ស្ថានភាព ជាមួយនឹងប្រព័ន្ធកាមេរ៉ាពីរគ្រាប់នៅផ្នែកខាងក្រោយកាមេរ៉ាទំហំ 12  មេហ្គាភិចសែល 25 OIS, PDAF ។ កាមេរ៉ាទីពីរ មានទំហំ 16 មេហ្គាភិចសែល ជាមួយមុខងារទាញយករូបភាព 50 មីលីម៉ែត្រ និងអាចពង្រីក 2 ដងនៃរូបភាព លក្ខណៈអុបទិក។  នៅផ្នែកខាងមុខមានកាមេរ៉ាទំហំ 8 មេហ្គាភិចសែល f1.9។ លក្ខណៈពិសេសផ្សេងទៀតរួមមានឧបករណ៍បំពងសម្លេងស្តេរ៉េអូដែលទាន់សម័យពីរគ្រាប់   និងមានជើងស៊ីមកាតពីរ  មុខងារស្កែនស្នាមម្រាមដៃ USB-C និងរន្ធដោតកាស ជាមួយថ្មទំហំ 3600mAh ជាមួយនឹងការសាកថ្មលឿន។ ZenFone 4  ផ្តល់ជម្រើសពីរព័ណ៌ ស និងខ្មៅ។