ព័ត៌មាន

ទូរស័ព្ទដៃ Samsung Galaxy NOTE 8 លេចចេញរូបរាងពិតហើយ!

វេលាម៉ោង 11 ព្រឹកនៅទីក្រុងញូវយ៉ក ត្រូវនឹងម៉ោង 10 យប់ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី 23 ខែសីហាឆ្នាំ 2017 នៅពេលដែលមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានរៀបចំឡើងគឺការបង្ហាញរូបរាងជាផ្លូវការនូវកំពូលទូរស័ព្ទដៃ Samsung Galaxy Note 8 ដែលជាព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបសម្រាប់ពិភពលោកទាំងមូល ជាមួយនឹងស្មាតហ្វូនដ៏គួរជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុននាំមុខគេទូទាំងសកលលោក ដែលតែងតែលក់បានស្មាតហ្វូនជិត 80 លានគ្រឿងជារៀងរាល់បីខែម្តង។

  image

image

“Do Bigger Things” គឺជាពាក្យគន្លឹះ ដែលត្រូវបានជ្រើសរើសធ្វើជាសារសម្រាប់ទូរស័ព្ទស៊េរីថ្មីនេះ ដែលវាក្លាយជាប្រធានបទ ជជែកវែកញែក និងការចង់ដឹងចង់ឃើញនៅជុំវិញទូរស័ព្ទ Galaxy Note 8 ហើយប្រធានបទទាំងនេះគឺជារឿងសាមញ្ញ តែមានអានុភាពប្រាប់ពីបច្ចេកវិទ្យាដ៏អស្ចារ្យគ្មានដែនកំណត់ ដែលយើងទាំងអស់គ្នាតែងគិតថាជាឧបករណ៍ទំនាក់ទំនងចល័ត ឬទូរស័ព្ទដៃ។

  image

ដើម្បីធ្វើជាសាក្សីនៃការបង្ហាញជាសកលនៃទូរស័ព្ទដៃ Samsung Galaxy Note 8 ថ្មីដែលពិភពលោក កំពុងទន្ទឹងរង់ចាំនេះ ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិច បានអញ្ជើញអ្នកកាសែតនៅកម្ពុជាជួបជុំគ្នា ទស្សនា ការផ្សាយបន្តផ្ទាល់នៅសណ្ឋាគារ Lumiere នៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីបង្ហាញជាភស្តុតាង នៃព្រឹត្តិការណ៍ ការបង្ហាញរូបរាងទូរស័ព្ទថ្មីនេះ ពីទីក្រុងញូវយ៉ក។

image

  image

ទូរស័ព្ទ Samsung Galaxy Note 8 នឹងមានបំពាក់ដោយអេក្រង់ Super AMOLED ទំហំ 6,3 អ៊ីញ ជាមួយកម្រិតភាពច្បាស់ 4K និងសមាមាត្រ 18,5: 9, RAM ទំហំ 6GB, កាមេរ៉ាភ្លោះទំហំ 12 មេហ្គាភិចសែល ជាមួយមុខងាររក្សាលំនឹងរូបភាពអុបទិកទាំងសងខាង និង ថ្មសាកទំហំ 3,300 mAh និងសាកថ្មរហ័ស។

image

 image

ដូចដែលបានឃើញ កាលពីពាក់កណ្តាលឆ្នាំ នៅក្នុងការបង្ហាញខ្លួនរបស់ Samsung Galaxy S8 និង S8 Plus វីរបុរស “phablet” នេះ (ការលាយបញ្ចូលគ្នារវាងពាក្យទូរស័ព្ទ និង Tablet) ដែលត្រូវបានរចនាឡើង យ៉ាងស្រស់ស្អាត ទាក់ទាញពីគ្រប់ជ្រុង ពីផ្នែកខាងក្រោយទៅផ្នែកខាងមុខ និងពីបាតរហូតដល់កំពូល។

 image

ជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និង​កោងនៅគែមទាំងសងខាង Samsung Galaxy Note 8 ផ្តល់នូវភាពផ្ដេកធំទូលាយ និងមើលភាពបញ្ឈរ ខ្ពស់ជាង បើប្រៀបធៀបទៅនឹងស៊េរីទូរស័ព្ទមុនៗ ខណៈដែលពណ៌ពិតប្រាកដរបស់វាត្រូវបានបើកបង្ហាញ ដោយអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នក។

   image

កាមេរ៉ាភ្លោះធ្វើឲ្យអ្នកប្រើប្រាស់អាចថតរូបគ្រប់ស្ថានការណ៍ជាមួយនឹងរូបភាពភ្លឺច្បាស់ ប្រកបដោយគុណភាពខ្ពស់ ទោះបីស្ថិតនៅកន្លែងពន្លឺតិចយ៉ាងណាក៏ដោយ ថែមទាំងមានមុខងារការពារភាពញ័រពីដៃទៀតផង។ វាក៏មានបំពាក់នូវ មុខងារ Zoom រហួតដល់ដប់ដង និងមានសមត្ថភាពខ្ពស់ក្នុងការប្តូរទិសដៅភាពច្បាស់ សូម្បីតែបន្ទាប់ពីរូបភាព ត្រូវបានថតរួចហើយក៏ដោយ។

ជាមួយនឹងអេក្រង់គ្មានដែនកំណត់ ពេលនេះអ្នកអាចពង្រីកទំហំអេក្រង់ទូរស័ព្ទរបស់អ្នក លើសពីកំពូលទូរស័ព្ទ ស៊េរី S អាចឲ្យអ្នកធ្វើការងារបានកាន់តែងាយស្រួល និងទស្សនាកាន់តែជក់ចិត្តជាមួយទូរស័ព្ទស៊េរី Note អេក្រង់ធំជាងមុន។ មិនថាសម្រាប់ការប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម​​​ ការកម្សាន្ត ឬលេងហ្គេមទូរស័ព្ទ Samsung Galaxy Note 8 ធានាបាននូវភាពពេញចិត្តលើសពីអ្វីដែលអ្នកចង់បាន វាក៏ត្រូវបានបំពាក់ដោយ បច្ចេកវិទ្យាសាកថ្មដោយមានល្បឿនលឿនជាងមុន។

  លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា: «ខ្ញុំមានទំនុកចិត្តថា Samsung Galaxy Note 8 នឹងធ្វើឱ្យទីផ្សារស្មាតហ្វូនរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយនឹងការរចនាម៉ូត និងបច្ចេកវិទ្យាដ៏អស្ចារ្យ ចុងក្រោយបង្អស់រួមបញ្ចូលគ្នា វាប្រាកដជានឹងទទួលបានប្រជាប្រិយភាព និងការកោតសរសើរ ពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។»

image

 Note 8 ក៏ជាស្មាតហ្វូនដែលអាចដាក់ស៊ីមបានពីរផងដែរ និងមាន៤ពណ៌ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ និងពណ៌ប្រផះបែកស្វាយ ដោយមានភ្ជាប់ជាមួយនៅប៊ិក S Pen ដែលមានពណ៌ដូចគ្នានឹងរាងកាយរបស់វា។

 ស្មាតហ្វូនថ្មីនេះត្រូវបានរំពឹងថា នឹងចេញលក់ទូទាំងពិភពលោក នៅពាក់កណ្តាលខែកញ្ញា ជាមួយនឹងការផ្តល់ជូនពិសេស ពីក្រុមហ៊ុន Samsung ។ ដូច្នេះប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមរង់ចាំព័ត៌មានបន្ថែមអំពីការមកដល់នូវ ទូរស័ព្ទដៃជំនាន់ថ្មីនេះ នាពេលក្រោយទៀត ។