ព័ត៌មាន

ហ្វាប់ប្លេតស៊េរីថ្មី Samsung Galaxy Note 8 ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ អេក្រង់ 6.3” Infinity Display

វត្តមានរបស់ហ្វាប់ប្លេត Galaxy Note 8 ស៊េរីថ្មីប្រកាសបង្ហាញជាផ្លូវការហើយកាលពីយប់មិញនេះដោយវាភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 6.3 អ៊ីញប្រភេទ Infinity Display និងអេក្រង់គែមកោង​ Edge-To-Edge ងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងប៊ិក S-Pen ។ ហ្វាប់ប្លេតស៊េរីថ្មីនេះមាន 4 ពណ៌សម្រាប់ជ្រើសរើសទៅតាមតម្រូវការរបស់អ្នក។

image

ហ្វាប់ប្លេតស៊េរីថ្មី Samsung Galaxy Note 8 ភ្ជាប់ជាមួយអេក្រង់ Super AMOLED កម្រិតភាពច្បាស់ QHD+ ទ្រទ្រង់នូវបច្ចេកវិទ្យា Mobile HDR Premium ប្រព័ន្ធមុខងារ Always on Display និង Screen Off Memos ។ កាន់តែពិសេសជាងនេះទៀតនោះ វាមានមុខងារ Live Messages សម្រាប់រូបភាពមានចលនា GIFs នៃការសរសេរ ឬការគូររបស់អ្នកថែមទៀតផង។ ហ្វាប់ប្លេតនេះប្រើប្រាស់នូវប៊ិក S-Pen និងប្រព័ន្ធ IP68 ការពារការជ្រាបទឹកថែមទៀតផង។

image

ប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយរបស់ហ្វាប់ប្លេត Galaxy Note 8 នេះភ្ជាប់ជាមួយកាមេរ៉ាទំហំ 12MP ភ្ជាប់ជាមួយ f/1.7 Aperture Wide Lens និងមួយគ្រាប់ទៀតភ្ជាប់ជាមួយនឹង f/2.4 Telephoto Lens ។ កាមេរ៉ាទាំងពីរនេះសុទ្ធតែប្រើប្រាស់នូវមុខងារ OIS ថែមទៀត។ ប្រព័ន្ធកាមេរ៉ាភ្លោះនេះប្រើប្រាស់នូវមុខងារ Live Focus សម្រាប់ថតរូប Background Blur ដែលអាចកំណត់បានតាមចិត្តរបស់អ្នក។

image

ហ្វាប់ប្លេត Galaxy Note 8 អាចដំណើរការកម្មវិធីបានពីរក្នុងពេលជាមួយគ្នា។ ហ្វាប់ប្លេតនេះមានរ៉េមទំហំ 6GB និងបន្ទះឈីបប្រភេទ Snapdragon 835 ឬ​Exynos 8895 បច្ចេកវិទ្យា 10nm សម្រាប់ទីផ្សារតំបន់ផ្សេងៗគ្នា។ ហ្វាប់ប្លេតនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat និងមុខងារ Bixby ថែមទៀត។ វាទ្រទ្រង់ការប្រើប្រាស់ជាមួយនឹង Gear VR និង DeX Workstations ។ ហ្វាប់ប្លេត Galaxy Note 8 នៅតែរក្សាទុកនូវកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធសំឡេង AKG ថែមទៀតផង។ សម្រាប់ Wireless Connectivity មានល្បឿនលឿនប្រភេទ Cat. 16LTE និង Wi-Fi 8.2.11ac MIMO ។​ ថាមពលថ្មរបស់វាគឺ 3300mAh ហើយលោកអ្នកអាចកម្មង់ទិញបានចាប់ពីពេលនេះតទៅ សម្រាប់ការដាក់លក់នៅជុំវិញពិភពលោកគឺនៅថ្ងៃទី 15 ខែកញ្ញា៕

image