ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Honor V9 Play នឹងបង្ហាញខ្លួននៅថ្ងៃទី 6 ខែកញ្ញាខាងមុខនេះ

កាលពីម្សិលមិញនេះ​លោកអ្នកប្រហែលជាបានឃើញអំពីស្មាតហ្វូនស៊េរីថ្មីឈ្មោះថា Honor V9 Mini ប៉ុន្តែនៅថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យា Honor ដែលជាកុលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei ប្រកាសនៅលើបណ្តាញសង្គម Weibo ថាស្មាតហ្វូនដែលគ្រោងនឹងបង្ហាញខ្លួននោះមានឈ្មោះថា Honor V9 Play ដែលលោកអ្នកនឹងឃើញរូបរាងរបស់វាកាន់តែច្បាស់ថែមទៀតនៅថ្ងៃទី 6 ខែកញ្ញាខាងមុខនេះ។

image

យោងតាមសារព័ត៌មាន Anzhuo របស់ចិនបញ្ជាក់ថា ស្មាតហ្វូន Honor V9 Play នឹងប្រើប្រាស់បន្ទះឈីប Kirin 659 Chipset រ៉េមទំហំ 4GB និងកាមេរ៉ាខាងក្រោយទំហំ 12MP ។ ស្មាតហ្វូននេះក៏នឹងប្រើប្រាស់ប្រព័ន្ធស្កែនក្រយ៉ៅដៃនៅក្រោមកាមេរ៉ាផងដែរ។ តម្លៃរបស់ស្មាតហ្វូននេះគឺប្រហែលជា $227 ៕