ព័ត៌មាន

ក្រុមហ៊ុន Huawei ប្រកាសបង្ហាញនូវបន្ទះឈីប Kirin 970 Chipset ប្រើប្រាស់បច្ចេកវិទ្យា AI

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវបន្ទះឈីបស៊េរីថ្មីរបស់ខ្លួនឈ្មោះថា Kirin 970 ដែលភ្ជាប់ជាមួយនឹងសមត្ថភាព AI ដែលក្រុមហ៊ុន Huawei ដាក់ឈ្មោះហៅថា Neural Processing Unit (NPU) ។ បន្ទះឈីបនេះមានអង្គគណនា Octa-Core គឺ 4×2.4GHz Cortex-A73 and 4×1.8GHz Cortex-A53 cores និងក្រាហ្វិកកាតប្រភេទ 12-core Mali-G72MP12 GPU ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា 10nm និងមាន Transistors ចំនួន 5.5 ពាន់លាន។

image

ការប្រើប្រាស់បន្ទះឈីបថ្មីនេះពិតជាធ្វើអោយសមត្ថភាពនៅលើឧបករណ៍ទំនើបស៊េរីថ្មីៗអាចធ្វើកិច្ចការងារបានច្រើនជាមួយនឹង AI ។ ចាប់តាំងពីវត្តមានរបស់ AI ទទួលបានការពេញនិយមក្នុងការប្រើប្រាស់នៅលើឧបករណ៍ជាច្រើន ក្រុមហ៊ុន Huawei អះអាងថា វត្តមានរបស់ Kirin 970 ពិតជាមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ Developer ៕