ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដកចេញនូវរូបភាព EMUI ចេញពីគេហទំព័រផ្លូវការរបស់ខ្លួន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានដកចេញនូវរូបភាព EMUI ទាំងអស់របស់ខ្លួនចេញពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ ប្រសិនបើអ្នកបើកចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Huawei អ្នកនឹងឃើញគេសរសេរថា៖

image

“ការ Upgrade ទៅលើកញ្ចប់ SD Card មិនផ្តល់អោយទៀតនោះទេ។ គ្រប់ការ Upgrade ទៅលើកញ្ចប់ SD Card ទាំងអស់នឹងត្រូវដកចេញពីគេហទំព័រ ហើយ Download Page ក៏នឹងបិទចោលដូចគ្នា។”

ហេតុផលនៃការដកចេញនូវរូបភាព EMUI ទាំងនេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនៅក្នុងនេះយើងឃើញមានការសរសេរបញ្ជាក់ថា ក្រុមហ៊ុនមានគោលដៅក្នុងការផ្តល់នូវភាពងាយស្រួល និងការ Update Service កាន់តែទំនើបជាទីពេញចិត្តសម្រាប់អតិថិជន៕