ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Harman នឹងបញ្ចេញនូវ AI Speaker ក្នុងឆ្នាំ 2018

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង​Harman កំពុងតែធ្វើការរួមគ្នាដើម្បីនាំយកនូវ AI Speaker ដែលមានសមត្ថភាពខ្លាំងក្លាជាង Google Assistant និង​ Amazon Alexa ។

image

នៅក្នុងព្រឹត្តិការណ៍ IFA 2017 គេសង្កេតឃើញមានឧបករណ៍អេឡិចត្រូនិចថ្មីៗជាច្រើនដែលបង្ហាញខ្លួន ហើយក្រុមមហ៊ុន Samsung ក៏បង្ហាញនូវផលិតផលថ្មីរបស់ខ្លួនជាច្រើនផងដែរសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។ ក្រុមហ៊ុន Harman និង​Samsung ក៏កំពុងតែសហការគ្នាក្នុងការផលិតនូវគម្រោង AI Speaker ចាប់តាំងពីដើមឆ្នាំមកម្ល៉េះ។

ឥឡូវនេះ ក្រុមហ៊ុន Samsung ក៏នាំយកនូវ Bixby សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S8 និង​ Galaxy S8+ ហើយនឹងហ្វាប់ប្លេត Galaxy Note 8 ផងដែរ។ ប្រព័ន្ធឆ្លាតវៃនេះមានលក្ខណៈពិសេសជាច្រើនប៉ុន្តែវាអាចប្រើប្រាស់បានតែភាសាអង់គ្លេស និងភាសាកូរ៉េតែប៉ុណ្ណោះ៕