ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ1 និង XZ1 Compact ចាប់ផ្តើមទទួលការកម្មង់ទិញមុនហើយនៅអាឡឺម៉ង់

ការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ1 និង XZ1 Compact ចាប់ផ្តើមហើយនៅក្នុងប្រទេសអាឡឺម៉ង់។ លោកអ្នកអាចកម្មង់ទិញបានតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Sony, MediaMarkt និង Sparhandy ហើយការចាប់ផ្តើមដឹកជញ្ជូនគឺនៅចុងខែកញ្ញានេះ។

image

ស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ1 និង XZ1 Compact មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌ខៀវ។ ស្មាតហ្វូន Sony Xperia XZ1 លក់នៅក្នុងតម្លៃ 700 អ៊ឺរ៉ូ ខណៈពេលដែលស្មាតហ្វូន XZ1 Compact លក់នៅក្នុងតម្លៃ 600 អ៊ឺរ៉ូ ៕