ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Redmi Note 4 រកទិញបានហើយជាមួយពណ៌ថ្មី Lake Blue

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រកាសបង្ហាញអំពីស្មាតហ្វូន Redmi Note 4 ពណ៌ថ្មី Lake Blue ដែលផលិតក្នុងចំនួនកំណត់មួយ។ ស្មាតហ្វូនពណ៌ Lake Blue នេះមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ហើយ ចាប់ផ្តើមដាក់លក់នៅថ្ងៃទី 4 ខែកញ្ញានេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រើប្រាស់ពណ៌ Lake Blue នេះតំណាងអោយបឹងមួយឈ្មោះថា Bengaluru នៅក្នុងប្រទេសឥណ្ឌា។ ដោយសារតែបញ្ហាកង្វក់ទៅលើបរិស្ថានតាមរយៈការចោលសំរាមរបស់ឧស្សាហកម្មផ្សេងៗនោះ ក្រុមហ៊ុន Xiaomi ក៏កំពុងតែធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីដាំដើមឈើបន្ថែម និងការតម្លើងប្រព័ន្ធសូឡាសម្រាប់ផ្គត់ផ្គង់ថាមពលអគ្គីសនី និងការបង្កើតមជ្ឈមណ្ឌលសម្រាប់ក្មេងៗរួមជាមួយនឹងការសាងសង់បង្គន់អនាម័យជាច្រើនផងដែរនៅតាមបឹង Kempambudhi Kere ផងដែរ។