ព័ត៌មាន

ម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង FlexWash™ ថ្មីមានលក្ខណៈពិសេសដែលអ្នកនឹកស្មានមិនដល់

ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកាន់តែខិតជិតចូលមកដល់ ប្រជាជនកម្ពុជាភាគច្រើនកំពុងតែមមាញឹកក្នុងការរៀបចំខ្លួនក៏ដូចជាគេហដ្ឋានសម្រាប់អបអរសាទរពិធីបុណ្យប្រពៃណីជាតិនេះផងដែល ហើយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការបោកសម្លៀកបំពាក់ឲ្យបានស្អាត និងស្ងួតល្អ  ដោយសារតែមានភ្លៀងធ្លាក់មិនទៀងទាត់។ ដូច្នេះយើងសូមណែនាំជំនួយការដ៏ពិសេសគឺម៉ាស៊ីនបោកនិងសម្ងួតសម្លៀកបំពាក់ FlexWash™  ថ្មីដែលជាជំនួយការដ៏ពិសេសសម្រាប់សុភាពនារី និងសុភាពបុរសសម័យថ្មី។

image

លក្ខណៈពិសេសនៃម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង FlexWash™ គឺជាម៉ាស៊ីនដែលអាចបោកសម្អាតសម្លៀកបំពាក់ និងសម្ងួត ក្នុងពេលតែមួយ ។ FlexWash™ មានទ្វារចំនួនបីផ្សេងគ្នាដែលអាចឲ្យលោកអ្នកបោកគក់បានពីរដងក្នុងពេលតែមួយ ទៅតាមប្រភេទផ្សេងៗរបស់សម្លៀកបំពាក់ នេះមានន័យថាអ្នកអាច បោកប្រភេទខោដោយខោ អាវដោយអាវ ឬទៅតាមពណ៌របស់សម្លៀបំពាក់បានទៅតាមការបែងចែកខោអាវដែលអ្នកចង់បោកសម្អាត។​  

image

*ទ្វារខាងមុខ៖ គឺអាចបោកបាន ២១ គីឡួ ដែលអាចបោកសម្លៀកបំពាក់បានច្រើន ហើយវាអាចផ្ទុកទឹកបានទំហំ  ៥ គីប =141.50 លីត្រ។ ចំនុចពិសេសនៃទ្វារខាងមុខគឺវាមានទ្វារថតតូចមួយទៀត ដែលចំណុចពិសេសនៃទ្វារតូចនេះគឺ យើងអាចទន្លាក់បន្ថែមសម្លៀកបំពាក់ប្រលាក់ក្នុងករណីដែលលោកអ្នកភ្លេច​​ ឬចង់ដាក់បោកបន្ថែម នៅពេលដែលម៉ាស៊ីនកំពុងដំណើរការក្នុងការបោកសម្លៀកបំពាក់។

image

*ទ្វារខាងលើ៖ គឺអាចបោកបាន ៣.៥ គីឡួ ដែលអាចបោកសម្លៀកបំពាក់សមល្មម ដែលវាផ្ទុកទឹកបានទំហំ  ១ គីប =២៨.៣១ លីត្រ។

ប្រសិនបើលោកអ្នកមានសំលៀកបំពាក់ចំនួនច្រើន លោកអ្នកអាចប្រើទាំងទ្វារខាងមុខ និងខាងលើ ដើម្បីធ្វើការបោកសម្លៀកបំពាក់ក្នុងពេលតែមួយរួម គ្នាបាន ដែលជួយឲ្យអ្នកចំនេញពេលវេលាបានច្រើន។

image

ម៉ាស៊ីនបោកសម្លៀកបំពាក់ FlexWash™ ថ្មីនេះ បំពាក់ទៅដោយបច្ចេកវិទ្យាបោកគក់ទំនើបៗចំនួន ៣ ដូចជា មុខងារបោកបានយ៉ាងស្អាតដោយចំណាយពេលតិចជាងមួយម៉ោង (SuperSpeed™), មុខងារកំចាត់ស្នាមប្រទ្បាក់ដែលជាប់ខ្លាំង (PowerFoam™) និង ប្រព័ន្ធរំញ័រមិនមានសម្លេងរំខាន (Vibration Reduction Technology) ។

image

ម៉ាស៊ីនបោកសម្លៀកបំពាក់ FlexWash™ ទំនើបជាងម៉ាស៊ីនបោកគក់ដទៃ ដោយសារតែវាមិនចាំបាច់ជួលអ្នកជំនាញឲ្យតំទ្បើងតំណរខ្សែទឹកពីរដាច់ដោយទ្បែកពីគ្នាឡើយ ហើយផ្នែកខាងលើអាចឲ្យអ្នកប្រើប្រាស់ដាក់និងដកចេញសម្លៀកបំពាក់បានយ៉ាងងាយស្រួល។ កញ្ចក់ថ្លានៅផ្នែកខាងលើ ធ្វើឱ្យមានភាពងាយស្រួលក្នុងការពិនិត្យមើលពីដំណើរការនៃការបោកគក់។

image

FlexWash™ បំពាក់ដោយបច្ចេកវិទ្យា Digital Inverter Technology ដែលជួយឲ្យការប្រើប្រាស់បានយូរ កាត់បន្ថយសម្លេងរំខាន និងជួយរក្សាសាច់ក្រណាត់សម្លៀកបំពាក់បានល្អ ថែមទាំមានការធានារហូតទៅដល់រយះពេល ១០ឆ្នាំទៅលើម៉ូទ័រ។

អ្នកអាចរកជាវ និងសាកសួរពត៌មានបន្ថែម ពីម៉ាស៊ីនបោកសម្លៀកបំពាក់ FlexWash™ នៅហាងទំនើប​ ឬក៏ដេប៉ូចែកចាយនានារបស់ក្រុមហ៊ុនសាមសុង ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 023 223 838 ។