ព័ត៌មាន

ស្មាតហ្វូន Huawei Nexus 6P នឹងទទួលបានការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo

ប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0 ទើបតែប្រកាសបង្ហាញខ្លួននៅលើស្មាតហ្វូន Google Pixel និង Google Pixel XL ។ ប៉ុន្តែវានៅតែមានសំណួរចោទសួរថា តើស្មាតហ្វូនត្រកូល Nexus នឹងទទួលបានការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការនេះដែរឬទេ? ស្មាតហ្វូន Nexus 5X និង Nexus 6P ក៏អាចនឹងទទួលបានការអាប់ឌែតទៅកាន់ Android Oreo នេះដែរ។

image

image

ក្រុមហ៊ុន Rogers របស់ប្រទេសកាណាដាបញ្ជាក់ថា ស្មាតហ្វូន Nexus 6P នឹងទទួលបានការអាប់ឌែតទៅកាន់ Android Oreo នៅក្នុងពេលឆាប់ៗនេះ។ យើងនឹងរង់ចាំមើលជាបន្តទៀត!