ព័ត៌មាន

ស្មាតហ្វូន Nokia 5 ទទួលបានការអាប់ឌែត Security Patch សម្រាប់ខែកញ្ញាមុន Google Pixels

ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែបញ្ចេញនូវ Security Patch អាប់ឌែតសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល Nokia 5 របស់ក្រុមហ៊ុន HMD សម្រាប់ខែកញ្ញា។ ការអាប់ឌែតនេះគឺមុនពេលវាដំណើរការនៅលើស្មាតហ្វូន Google Pixels ហើយវាមានទំហំ 140MB ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Nokia 5 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 ។

image

ការអាប់ឌែតនេះនាំយកនូវការជួសជុលទៅលើបញ្ហាមួយចំនួន ហើយស្មាតហ្វូន Nokia 5 ប្រហែលជាត្រៀមអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0 ផងដែរ៕