ព័ត៌មាន

បន្ទះផ្ទាំងខាងមុខរបស់ហ្វាប់ប្លេត Huawei Mate 10 ដូចគ្នាទៅនឹងការរចនារូបរាងដែលធ្លាប់ឃើញនៅក្នុងរូបភាពមុនៗ

ហ្វាប់ប្លេតស៊េរីថ្មី Huawei Mate 10 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 16 ខែតុលាខាងមុខនេះ។ នៅថ្ងៃនេះ រូបភាពបែកធ្លាយពីប្រទេសចិនបង្ហាញអំពីផ្ទាំងខាងមុខរបស់ហ្វាប់ប្លេតនេះ។ អ្វីដែលយើងបានឃើញគឺដូចគ្នាទៅនឹងរូបភាពដែលបែកធ្លាយមុនៗដែលជាគំរូរបស់ Mate 10 ។

image

ហ្វាប់ប្លេតនេះមានរូបរាងស៊ុមព័ទ្ធអេក្រង់ស្តើងភ្ជាប់ជាមួយនឹងឡូហ្គោ Huawei នៅផ្នែកខាងក្រោម។ នៅលើហ្វាប់ប្លេត Huawei Mate 10 ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយដែលមានឈ្មោះហៅថា Mate 10 និង  Mate 10 Lite ឬ Mate 10 Pro និង Mate 10 ។

ហ្វាប់ប្លេតនេះមានអេក្រង់ទំហំ 5.99 អ៊ីញកម្រិតភាពច្បាស់ 1440 x 2880 ភិចសែលជាមួយនឹងកម្រិត Aspect Ratio 18:9 បន្ទះឈីប Kirin 970 SoC រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB / 128GB ។ កាមេរ៉ាខាងក្រោយភ្លោះទំហំ 12MP + 20MP និងកាមេរ៉ាមុខទំហំ 8MP ។ ហ្វាប់ប្លេតនេះភ្ជាប់ជាមួយនឹងកម្រាស់ 7.5mm និងថាមពលថ្ម 4000mAh និងប្រព័ន្ធ IP68 ការពារការជ្រាបទឹកធូលី ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo និង EMUI ជំនាន់ថ្មី៕