ព័ត៌មាន

កាមេរ៉ាសេរ៉ីថ្មី ទំហំតូច ស្រាលម៉ាក Nikon D850 DSLR បំពេញតម្រូវការថតរូបអាជីព

ក្រុមហ៊ុន Nikon ដាក់ឲ្យកម្មង់កាមេរ៉ាសេរ៉ីថ្មីរបស់ខ្លួនម៉ាក Nikon D850 DSLR   ដែលផ្តល់នូវគុណភាពថតរូបល្អឥតខ្ចោះសាកសមនឹងតម្លៃដែលបានកំណត់។ Nikon D850 DSLR  ជាកាមេរ៉ាសម័យថ្មី ទំនើប និងទាន់សម័យបំផុត ជាពិសេសវាផ្តល់ភាពងាយស្រួល ដែលអ្នកអាចយកតាមខ្លួនបានគ្រប់ទៅកន្លែង។

image

Nikon D850 DSLR  មានមុខងារល្អប្រសើរជាពិសេស វាមានភាពធន់ជាមួយនឹងការប៉ះខ្យល់ អាកាសធាតុខាងក្រៅ និងធូលីផ្សេងៗ ដែលវាតែងតែផ្តល់នូវរូបភាពភ្លឺ ស្រស់ ស្អាត និងច្បាស់ៗ។  ទន្ទឹមនឹងការនាំមកជាមួយសមត្ថភាពល្អឥតខ្ចោះ  កាមេរ៉ានេះភ្ជាប់មកជាមួយសេនស័រ 45.7MP FX-Format BSI CMOS។ លើអេក្រង់បង្ហាញតូច ប្រភេទ 3.2” 2.36m LCD សម្រាប់ការបើកមើលរូបភាព ដែលផ្តល់នូវល្បឿនបង្ហាញលឿនរហ័សទាន់ ចិត្តបំផុត។

លើអេក្រង់តូចនោះ អ្នកក៏អាចប៉ះបញ្ជាសម្រាប់ការជ្រើសរើសរូបភាព ឬបើកមើលរូបភាពស្រស់ស្អាតជាច្រើន ដើម្បីជ្រើសរើសរក្សាទុក ឬលុបវាជាដើម។ ក្នុងកាមេរ៉ា នេះមានមេម៉ូរ៉ីកាតប្រភេទ SD/SDHC/SDXC/XQD។  លើសពីនេះ Nikon D850 DSLRផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់គ្រប់គ្នា​ក្នុងការភ្ជាប់ ចែកចាយ និងការបញ្ចូនរូបភាពទៅកាន់ឧបករណ៍ផ្សេងៗ ដោយវាមានភ្ជាប់បណ្តាញ WiFi & SnapBridge Bluetooth។