ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Nokia 8 មកដល់អាស៊ីហើយ ប្រទេសម៉ាឡេស៊ីទទួលបានស្មាតហ្វូននេះមុនគេបង្អស់

ស្មាតហ្វូនស៊េរីថ្មី Nokia 8 ចាប់ផ្តើមមានវត្តមាននៅក្នុងតំបន់អាស៊ីហើយ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 835 ហើយឥឡូវនេះលោកអ្នកអាចរកទិញវាបាននៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងតម្លៃប្រហែលជា $545 ។

image

ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Stainless Steel, Tempered Blue និង Polished Blue ។ សម្រាប់ស្មាតហ្វូន Polished Copper នឹងដាក់លក់តាមក្រោយ។ សម្រាប់ប្រទេសផ្សេងដែលអាចរកទិញស្មាតហ្វូននេះបានគឺអាឡឺម៉ង់ ហ្វាំងឡង់ និងអូស្រា្តលី៕