ព័ត៌មាន

ការកម្មង់ទិញមុនហ្វាប់ប្លេត Galaxy Note 8 នៅសហរដ្ឋអាមេរិច ឥណ្ឌាកើនឡើងដល់ទៅ 250,000 គ្រឿង

ហ្វាប់ប្លេត Samsung Galaxy Note 8 ទទួលបានការកម្មង់ទិញមុន (Pre-order) ស្ទើរតែគ្រប់ទីកន្លែង ហើយការកម្មង់ហ្វាប់ប្លេតថ្មីនេះបានបំបែកកំណត់ត្រាចាស់របស់ហ្វាប់ប្លេត Galaxy Note នៅក្នុងសហរដ្ឋអាមេរិច។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ វានៅតែមានភាពរឹងមាំនៅក្នុងប្រទេសឥណ្ឌា។

image

ហ្វាប់ប្លេតនេះមានតម្លៃ $930 ហើយការកម្មង់ទិញមុនគឺចាប់ផ្តើមនៅថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ។ ចំនួនមនុស្សនៅក្នុងប្រទេសឥណ្ឌាមានការចុះឈ្មោះចាប់អារម្មណ៍ហ្វាប់ប្លេតនេះដល់ទៅ 250,000 គ្រឿងដែលក្នុងនោះមានការចុះឈ្មោះពី Amazon ដល់ទៅ 150,000 គ្រឿង។ ប្រទេសមួយនេះនឹងទទួលបានហ្វាប់ប្លេតនេះលឿនជាងការរំពឹងទុក។

ហ្វាប់ប្លេត Galaxy Note 8 ទទួលបានការកម្មង់ទិញមុន (Pre-order) នៅក្នុងចក្រភពអង់គ្លេសខ្ពស់ជាងមុនដល់ទៅ 30% ខណៈពេលដែលនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃដំបូងមានការកម្មង់ទិញមុនដល់ទៅ 400000 គ្រឿង៕