ព័ត៌មាន

បន្ទះឈីប Snapdragon 836 នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ខណៈពេលដែល Pixel 2 នឹងប្រើប្រាស់បន្ទះឈីប 835

ស្មាតហ្វូនស៊េរីថ្មី Google Pixel 2 និង​ Pixel 2 XL នឹងបំពាក់នូវបន្ទះឈីប Snapdragon 835 ជាជាងប្រើប្រាស់បន្ទះឈីប Snapdragon 836 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm នឹងពន្យារពេលនៃការប្រកាសបង្ហាញបន្ទះឈីបថ្មីនេះរហូតទាល់តែដើមឆ្នាំក្រោយនេះ។ ពាក្យចចាមអារ៉ាមមួយចំនួនបញ្ជាក់ថា បន្ទះឈីប Snapdragon 836 ពិតជាបង្ហាញខ្លួនមែន។

image

ស្មាតហ្វូនស៊េរីថ្មីត្រកូល Pixel នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែតុលាខាងមុខនេះ។ បន្ទះឈីប Snapdragon 835 និង Snapdragon 836 មិនមានភាពខុសគ្នាខ្លាំងនោះទេ។ ស្មាតហ្វូនត្រកូល Pixels ពិតជាមានសមត្ថភាពខ្លាំងក្លាមិនធម្មតានោះទេ ហើយការប្រើប្រាស់ Snapdragon 835 ក៏ល្អដែរ៕