ព័ត៌មាន

ក្រុមហ៊ុនសាមស៊ុងប្រកាសលក់នាឡិការសេរ៉ីថ្មីលើទីផ្សារចាប់ពីថ្ងៃទី ១៥ ខែកញ្ញា តទៅ

សូមស្វាគមន៍សមាជិកនាឡិការថ្មីពីក្រុមហ៊ុនសាមស៊ុង។ ក្រុមហ៊ុនសាមស៊ុងទើបតែបានបញ្ចេញនាឡិការដៃសេរ៉ីថ្មី និងចុងក្រោយបំផុតរបស់ខ្លួនម៉ាក Gear Fit 2 Pro នៅវេទិកា IFA 2017។

 នាឡិកាដៃ Gear Fit 2 Pro ជានាឡិការដៃសេរ៉ីថ្មី និងចុងក្រោយបង្អស់នាំមកនូវជាមួយការរចនាម៉ូតថ្មី និងសម្ថភាពបច្ចេកវិទ្យាសម្បូរបែបបំផុត។ នាឡិការនេះ ទទួលបានលិខិតបញ្ជាក់គុណភាព MIL STD 810G ដែលទទួលស្គាល់គុណភាពលំដាប់ទូរទាំងពិភពលោក។ នាឡិកានេះបំពាក់អេក្រង់បង្ហាញ Super AMOLED  រាងកោងមានទំហំ 1.5 អ៊ីង និងផ្តល់កម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែកទំហំ  432 x 216 ភិចសែល។ នាឡិការនេះភ្ជាបើប្រព័ន្ធខួរក្បាល dual-core ផ្តល់ល្បឿនដំណើរការ 1GHz និងមានភ្ជាប់អង្គចងចាំបណ្តោះអាសន្នទំហំ 512MB ជាមួយមេម៉ូរ៉ូក្នុងម៉ាស៊ីនទំហំ 4GB។ នាឡិការនេះប្រើថ្ម មានថាមពល 200mAh  ដែលអាចប្រើបានរយៈពេលពីចំនួន02 ថ្ងៃ ទៅ 03 ថ្ងៃ។

    image                                                                 

 

មុខងារពិសេសៗដែលនាឡិការនេះអាចបំពេញបានមាន ការតាមដានការហែលទឹក គ្រប់គ្រងចលនាបេះដូង និងចាក់តន្រ្តីស្តាប់កម្សាន្ត។ នាឡិការនេះ ប្រើអង្គប្រតិបត្តិការ Tizen OS ហើយវាជាប្រភេទនាឡិការដែលអាចប្រើបានជាមួយស្មាតហ្វូន iPhone 7, 7 Plus, 6S, 6S Plus, SE, 5 z ដែលប្រើអង្គប្រតិបត្តិការ iOS 9.0 ។ ជាមួយនាឡិការនេះក៏មានភ្ជាប់បណ្តាញ WiFi 802.11 b/g/n និង Bluetooth 4.2 និងបច្ចេកវិទ្យា GPS/GLONASS/Beidou។ Samsung Gear Fit 2 Pro ចាប់ផ្តើមចរាចរលើទីផ្សារចាប់ពីថ្ងៃទី ១៥ ខែកញ្ញា តទៅ ដែលមានតម្លៃប្រហែល 199 ដុល្លារ។