ព័ត៌មាន

ក្រុមហ៊ុន Sony ត្រលប់មកវិញជាមួយកាមេរ៉ាដៃរឹងមាំធន់ដូចថ្ម

ក្រុមហ៊ុន Sony បានត្រលប់មកដោយនាំយកកាមេរ៉ាសេរ៉ីថ្មីមកដាក់បង្ហាញ ដែលវាជាប្រទេសកាមេរ៉ាធន់បំផុត រូបរាងក៏តូច ផ្តល់ភាពងាយស្រួលយកតាមខ្លួននៅទីជិតឆ្ងាយ។ កាមេរ៉ាសេរ៉ីថ្មីនេះមានឈ្មោះថា RX0។

កាមេរ៉ា Sony RX0 មានទម្ងន់ស្រាល រាងតូចមាំ និងជាប្រភេទកាមេរ៉ាធន់បំផុត។ កាមេរ៉ារបស់វាមានទំហំ 20 មេហ្គាភិចសែល នាំមកជាមួយសេនស័រ Stacked CMOS។ ក្រៅពីនេះ វាភ្ជាប់ជាមួយលេន Zeiss 24mm f/4.0។ អ្នកនឹងទទួលបានភាពងាយស្រួលក្នុងការបើកមើលរូបភាពបំផុត ដោយសារកាមេរ៉ានេះបំពាក់អេក្រង់ទំហំ​ 1.5  អ៊ីង ប្រភេទ LCD ។ ដើម្បីអាចបន្ថែមមេម៉ូរ៉ីក្រៅបានកាមេរ៉ានេះនាំមកជាមួយផត  microSD/SDHC/SDXC និងផត  micro-HDMI output រួមជាមួយបណ្តាញ  WiFi ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចែកចាយរូបភាព។

image

លើពីនេះ កាមេរ៉ា Sony RX0 ក៏នាំមកជាមួយគុណភាពថតវីដេអូរកម្រិត UHD 4K 4:2:2។ វាផ្តល់នូវល្បឿនថតរូបយឺតៗ និងច្បាស់ ដោយប្រើល្បឿន 960fps។ កាមេរ៉ានេះក៏មានការគាំទ្រពីបច្ចេកវិទ្យាមួយចំនួនដូចជា XAVC-S, AVCHD & MP4 Recording, NTSC/PAL Switchable និង Control តាមរយៈការប្រើប្រាស់កម្មវិធី App ឬឧបករណ៍បញ្ជា VP1K ។ កាមេរ៉ា RX0 ថែមទាំងអាចថតវីដេអូរកម្រិត Full HD 1080p  @ 60fps  ដែលស្រស់ស្អាតបំផុត។ កាមេរ៉ា Sony RX0 ត្រូវបានដាក់លក់ជាផ្លូវការតាំងពីថ្ងៃទី ០៥​ ខែកញ្ញាមកម្លេះ។