ព័ត៌មាន

Apple iPhone 8 និង iPhone 8 Plus ចាប់ផ្តើមទទួលយកការកម្មង់ទិញមុនហើយ

នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបង្ហាញនូវទូរស័ព្ទ iPhone ចំនួន 3 ស៊េរីម៉ូដែល ហើយឥឡូវនេះទូរស័ព្ទចំនួន 2 ម៉ូដែលដាក់អោយធ្វើការកម្មង់បញ្ជាទិញ (Pre-order) ហើយ។ ទូរស័ព្ទ iPhone 8 និង iPhone 8 Plus នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចំនួន 29 ក្នុងពេលជាមួយគ្នាសម្រាប់ជំហានដំបូងរបស់ក្រុមហ៊ុន​Apple ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ចាប់ផ្តើមទទួលយកការកម្មង់ទិញមុនហើយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple.com និងតាមរយៈ Apple Store ។ ក្រុមហ៊ុន Best Buy, Verizon, AT&T, Sprint និង T-Mobile ចាប់ផ្តើមទទួលការកម្មង់ទិញមុនសម្រាប់ទូរស័ព្ទ iPhone 8 និង iPhone 8 Plus ។ ការដឹកជញ្ជូននឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី 22 ខែកញ្ញា។

សម្រាប់តម្លៃរបស់ iPhone 8 គឺ $699 ចំនែកតម្លៃរបស់ iPhone 8 Plus គឺ $799 ។ សម្រាប់ទូរស័ព្ទ iPhone X វិញគឺត្រូវរង់ចាំការកម្មង់ទិញនៅថ្ងៃទី 27 ខែតុលាខាងមុខនេះ។ ទីផ្សាររបស់ Apple នៅក្នុងជំហានទី 1 នេះមានដូចជា Australia, Austria, Belgium, Canada, China, Denmark, Finland, France, Germany, Hong Kong, Ireland, Italy, Japan, Luxembourg, Mexico, Netherlands, New Zealand, Norway, Portugal, Puerto Rico, Singapore, Spain, Sweden, Switzerland, Taiwan, UAE, the UK, the US និង US Virgin Islands ៕