ព័ត៌មាន

តោះមកមើល​ការរចនាជើងទូរទស្សន៌ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក

ក្រុមហ៊ុនសាមសុងបានចាប់ដៃគូរសហការជាមួយ Dezeen ដែលជាទស្សនាវដ្ដីនាំមុខគេផ្នែករចនា និងស្ថាបត្យកម្ម ដើម្បីបង្ហាញពីគំនិតប្រកបដោយភាពច្នៃប្រឌិតសម្រាប់ទូរទស្សន៍ QLED របស់ក្រុមហ៊ុនសាមសុងហើយក៏ជាការប្រកាសលទ្ធផលជាចុងក្រោយសម្រាប់ការប្រកួតប្រជែងរចនាគ្រឿងតុបតែងសម្រាប់ទូរទស្សន៍លំដាប់ថ្នាក់ពិភពលោក។ ការប្រកួតប្រជែងនេះបានទាក់ទាញអ្នកចូលរួមជាង ១២០០ នាក់ មកពី ៨៣ ប្រទេសផ្សេងៗគ្នាហើយអត្រានៃការប្រកួតប្រជែងនេះគឺ ៨០: ១ ។

 image

image

image

ដើម្បីឈានទៅដល់ដំណាក់កាលនៃការប្រកួតនេះ​ បេក្ខជនចំនួន​ ១៥ នាក់ដែលជាប់ក្នុងបញ្ជីសម្រិតសម្រាំង នឹងបន្តទៅការប្រកួតជុំបន្ទាប់ ដោយធ្វើការជ្រើសរើសយកតែ ៥ នាក់ប៉ុណ្ណោះសម្រាប់វគ្គផ្ដាច់ព្រ័ត្រ។ ការរចនាម៉ូដដែលនៅសល់តែ ៥ នាក់ចុងក្រោយនឹងធ្វើការប្រកាសលទ្ធផល ដោយមានរង្វាន់ជាសាច់ប្រាក់ថែមទៀតផង។ រង្វាន់សរុបចំនួន ៣ មឺុនអ៊ឺរ៉ូនឹងត្រូវបានផ្តល់ជូន។

 image

ដើម្បីចូលរួមការប្រកួតប្រជែងនេះ អ្នកច្នៃម៉ូដបានដាក់ជូននូវការរចនាម៉ូដទូរទស្សន៍ QLED ដ៏ល្អបំផុតរបស់ពួកគេរួមជាមួយនឹងយុទ្ធសាស្ត្រនៃផែនការអាជីវកម្មរបស់ពួកគេផងដែរ។

 image

ការរចនាម៉ូដដ៏ប្លែកអស្ចារ្យ

បេក្ខជនដែលជាប់ឈ្មោះចូលរួមប្រកួតសុទ្ធតែមានប្រវត្តិក្នុងការងាររចនាម៉ូដប្លែកៗផ្សេងគ្នាជាច្រើន ក៏ដូចជាការលាយផ្សំជាមួយការតុបតែងដែលមានលក្ខណៈធ្នើរសម្រាប់ដាក់ឥវ៉ាន់ផងដែរ។ អ្នករចនាម៉ូដផ្សេងទៀត ក៏បានច្នៃទៅជា ប្រព័ន្ធរ៉កមានទ្រទម្ងន់ស្មើគ្នា ដែលគំនិតទាំងនេះត្រូវបានទទួលឥទ្ធិពលពីពាក្យរបស់ ដាណឺម៉ាក  “hygge” ដែលមានន័យថា បង្កើតកន្លែងដ៏កក់ក្តៅ និងរីករាយជាមួយអ្វីដែលល្អ ជាមួយមនុស្ស និងគ្រួសារដែលល្អក្នុងជីវិត ហើយគំនិតមួយទៀតវាត្រូវបានច្នៃទៅជា​ជើងទូរទស្សន៍ដែលមានរាងដូចជាក្តារបន្ទះលេងទឹក។​ 

 image

 image

បេក្ខជនប្រកួតប្រជែងត្រូវបានគេស្នើសុំឱ្យបង្កើតការរចនាម៉ូដបញ្ឈររបស់ពួកគេ ដោយផ្តោតជាពិសេសទៅលើរបៀបរស់នៅរបស់អ្នកប្រើប្រាស់។ ខណៈពេលដែលការរចនាមួយចំនួនត្រូវបានគេដាក់ចូលជា ការរចនាកំពូល ដែលត្រូវបានរចនាចេញពីឈើដ៏សាមញ្ញ និងប្រព័ន្ធជើងចាប់ពិដានសម្រាប់ផ្ទះតូចៗ ឲ្យទៅជាកញ្ចក់បញ្ឈរដែលរចនាឡើងដើម្បីភាពសាកសមទៅនឹងប្រណិតភាពរបស់គ្រឿងសង្ហារឹមនៅផ្ទៃខាងក្នុង។

 image

 image

ការបង្ហាញស្នាដៃសំខាន់ៗ

 អ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រ ៥ រូបនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី IFA ២០១៧ ដែលជាពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិក និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងផ្ទះឈានមុខគេនៅអឺរ៉ុបនៅប៊ែរឡាំងប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ១ ដល់ ៦ កញ្ញា ២០១៧។ ការរចនាម៉ូដដ៏កំពូលទាំងប្រាំនឹងត្រូវបានដាក់តាំងបង្ហាញ នៅស្តង់សាមសុងក្នុងពិព័រណ៍ពាណិជ្ជកម្មនោះផងដែរ។

 image

 image

ទូរទស្សន៍ QLED របស់ក្រុមហ៊ុនសាមសុងពិតជាទូរទស្សន៍ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេរីភាពក្នុងការដាក់ទូរទស្សន៍របស់ពួកគេនៅក្នុងកន្លែងរស់នៅផ្សេងៗ។ ទូរទស្សន៍ QLED បច្ចុប្បន្នមានទាំងអេក្រង់រាបស្មើ និងកោង ហើយអាចប្រើជាមួយជើងទម្រដែលអាចផ្លាស់ប្តូរជាច្រើនរួមទាំងជើង Gravity និងស្ទូឌីយោ។ទូរទស្សន៍ QLED គឺជាទូរទស្សន៍ដំបូងគេដែលមានស្តង់ដារនៃរចនាសម្ព័ន្ធទូរទស្សន៍របស់ខ្លួន មានន័យថាជំហនីមួយៗគឺអាចប្រើបានសម្រាប់ម៉ូដែលទូរទស្សន៍ QLED ទំហំ 55 អ៊ីញ និង 65 អ៊ីញក៏ដូចជាស៊ុមផងដែរ។

 image

image

image

លោក HyunSuk Kim ប្រធានក្រុមហ៊ុនសាមសុងមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសាមសុងជឿជាក់ក្នុងការបង្កើតផលិតផលដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតដែលផ្តល់នូវតម្លៃដល់អ្នកប្រើប្រាស់ និងរបៀបរស់នៅរបស់ពួកគេ។ នេះហើយជាមូលហេតុដែលយើងជ្រើសរើសធ្វើការជាមួយ Dezeen ដើម្បីស្វែងរកគ្រឿងបន្លាស់ទូរទស្សន៍ដ៏អស្ចារ្យបន្ទាប់ទៀត»។ លោកបន្តទៀតថា «ផលិតផលរបស់យើងមិនត្រឹមតែមានបច្ចេកវិទ្យាច្នៃប្រឌិតតែប៉ុណ្ណោះទេតែថែមទាំងលើកកម្ពស់ការតុបតែងផ្ទះរបស់អ្នកប្រើប្រាស់ផងដែរ»។