ព័ត៌មាន

MYTEB STEEL ធន់ ខ្លាំង រឹងមាំដូចដែកថែបតម្លៃពិសេស $79 ធានារយៈពេល ១ ឆ្នាំ

ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB របស់ម៉ាឡេស៊ីបាននាំយកនូវថេប្លេតស៊េរីថ្មី MYTEB STEEL ដែលមានការរចនារូបរាងថ្មី ស៊ីវិល័យទាក់ទាញ និងស្រស់ស្អាតជាទីបំផុត។ ថេប្លេតស៊េរីថ្មីនេះមានភាពរឹងមាំ ខ្លាំង ធន់នឹងការធ្លាក់ ដែលនេះពិតជាលក្ខណៈពិសេសបំផុតដោយសារតែការធ្លាក់ជាយថហេតុតែងតែកើតមានឡើងជៀសមិនផុតឡើយ។ ប្រសិនបើលោកអ្នកកំពុងតែស្វែងរកនូវថេប្លេតដែលមានភាពធន់មាំ សម្រាប់កូនៗជាទីស្រឡាញ់ ឬការប្រើប្រាស់ផ្ទាល់ខ្លួននោះ ថេប្លេត MYTEB STEEL គឺជាជម្រើសមួយដ៏ល្អបំផុតសម្រាប់លោកអ្នក។

image

ថេប្លេតស៊េរីថ្មី MYTEB STEEL បំពាក់នូវអេក្រង់ទំហំ 7 អ៊ីងកម្រិតភាពច្បាស់ IPS HD Screen នឹងកញ្ចក់ដ៏រឹងមាំប្រភេទ Gorilla Glass 2.5D ។ ថេប្លេតនេះបំពាក់នូវ CPU Quadcore ដែលមានល្បឿន 1.3GHz MTK Taiwan រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 1GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ថាមពលថ្ម 4000mAh រន្ធដោតម៉េមូរីខាងក្រៅប្រភេទ microSD ទំហំ 128GB កាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាខាងមុខទំហំ 3MP និងប្រើប្រាស់ប្រព័ន្ធ SIM ពីរថែមទៀត។

អ្វីដែលកាន់តែពិសេសនោះ ថេប្លេតនេះមានឧបាល័រលឺច្បាស់ខ្លាំងល្អប្រភេទ MAXX Boost Speakers លាន់លឺពិរោះរណ្តំចិត្ត។ ពេលនេះ រាល់ការជាវផលិតផលថេប្លេត MYTEB STEEL​ ក្រុមហ៊ុន MYTEB នឹងផ្តល់ជូនស្គ្រីនការពារអេក្រង់ ស្រោមស្បែកសុទ្ធ និងការធានាជួសជុលរយៈពេលមួយឆ្នាំពេញ។ សូមប្រញាប់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅអោយសោះ! តម្លៃរបស់ថេប្លេតនេះក៏រឹតតែពិសេសទៀតត្រឹមតែ 79 ដុល្លារអាមេរិចប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, 0767777561 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។ ទីតាំងរបស់ក្រុមហ៊ុន: ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕

image