ព័ត៌មាន

ការអាប់ឌែតចាប់ផ្តើមហើយនៅលើ Samsung Galaxy Note 8 នៅលើ T-Mobile

ថ្មីៗនេះ ក្រុមហ៊ុន T-Mobile ជម្រុញនូវការអាប់ឌែតថ្មីសម្រាប់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 8 នៅលើបណ្តាញរបស់ខ្លួន។ នៅក្នុងការអាប់ឌែតនេះវាមានទំហំដល់ទៅ 200MB និងមានជំនាន់ N950USQU1AQ15។ ការអាប់ឌែតនេះនាំយកនូវការពង្រឹងទៅលើ Navigation App, Google Maps និង Weather Widget ។

image

ការអាប់ឌែតនេះក៏នាំយកនូវការដោះស្រាយទៅលើបញ្ហាមួយចំនួននៅក្នុងខែសីហា។ ប្រសិនបើម៉ាស៊ីនរបស់លោកអ្នកនៅមិនទាន់ទទួលបានសាររំលឹកទេនោះ សូមធ្វើការរង់ចាំបន្តិចសិន៕