ព័ត៌មាន

អ្នកវិភាគនិយាយថា ស្មាតហ្វូន Essential នឹងដាក់លក់ចំនួនត្រឹមតែ 5 ពាន់គ្រឿងប៉ុណ្ណោះ

មកទល់ពេលនេះ វាមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងស្មាតហ្វូន Essential Phone របស់លោក Andy Rubin ដែលជាស្ថាបនិកនៃប្រព័ន្ធប្រតិបត្តិការ Android ។ តាមការវិភាគជាច្រើនឱ្យដឹងថា ស្មាតហ្វូន Essential Phone នេះនឹងមានការដាក់លក់នៅក្នុងចំនួនត្រឹមតែ 5 ពាន់គ្រឿងប៉ុណ្ណោះ ដែលនេះមិនមែនជាចំនួនធំខ្លាំងនោះទេ។

image

ស្មាតហ្វូន Essential Phone នឹងដាក់លក់នៅក្នុងតម្លៃប្រហែលជាខ្ទង់ $700 ហើយវាលក់ផ្តាច់មុខនៅក្រុមហ៊ុន Sprint ផ្តាច់មុខ។ ប្រទេសដែលដាក់លក់ស្មាតហ្វូននេះគឺប្រទេសកាណាដា។ ស្មាតហ្វូន  Essential Phone គ្រោងនឹងដាក់លក់នៅក្នុងពេលណាមួយក្នុងខែតុលានេះ៕