ព័ត៌មាន

Galaxy Note 8 ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលស្មាតហ្វូននៃកាមេរ៉ារបស់ DxOMark

កាលពីខែមុននេះ DxOMark ដាក់ពិន្ទុទៅលើទូរស័ព្ទ​iPhone 8 Plus ស្ថិតនៅចំណាត់ថ្នាក់កំពូលគេសម្រាប់ស្មាតហ្វូនដែលមានពិន្ទុនៃការធ្វើតេស្តដល់ទៅ 94 ។ នៅថ្ងៃនេះ DXO Labs ក៏ដាក់ពិន្ទុកាមេរ៉ារបស់ស្មាតហ្វូន Galaxy Note 8 ទទួលបានពិន្ទុ 94 ផងដែរ។

image

iPhone 8 Plus និងទូរស័ព្ទ Galaxy Note 8 ស្ថិតនៅចំណាត់ថ្នាក់កំពូលនៃកាមេរ៉ារបស់ស្មាតហ្វូន DxOMark ។ សម្រាប់នាពេលខាងមុខនេះ វានឹងមានការធ្វើតេស្តទៅលើកាមេរ៉ារបស់ស្មាតហ្វូន iPhone X, Huawei Mate 10 ជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា Galaxy Note 8 ធ្លាប់ទទួលពិន្ទុរហូតដល់ទៅ 100 សម្រាប់ការថតរូបដោយសារតែការ Zoom ខ្លាំងជាងមុនដល់ទៅ 4 ដង ការកាត់បន្ថយសំឡេងរំខាន ការថតរូបច្បាស់នៅកន្លែងងងឹត និងការចាប់រូបភាពលឿនជាមួយនឹងមុខងារ Autofocus ថែមទៀត៕