ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD បញ្ជាក់ថា ស្មាតហ្វូន Nokia ទាំងអស់នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Oreo នៅចុងឆ្នាំ 2017 នេះ

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បញ្ចាក់ថា ស្មាតហ្វូន Nokia 3, Nokia 5, Nokia 6 នឹងចាប់ផ្តើមទទួលនូវការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo នៅចុងឆ្នាំនេះ។ បច្ចុប្បន្ននេះ ស្មាតហ្វូនទាំងបីស៊េរីម៉ូដែលនេះភ្ជបា់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ហើយវាក៏ទទួលនូវការអាប់ឌែត Software និងសុវត្ថិភាពប្រចាំខែផងដែរ។

image

ស្មាតហ្វូន Nokia 8 នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Oreo នេះបើតាមការបញ្ជាក់របស់លោក Juho Sarvikas នៅលើបណ្តាញសង្គម Twitter ភ្ជាប់ជាមួយនឹងរូបភាពផងដែរ។ ឥឡូវនេះ យើងនឹងរង់ចាំមើលជាបន្តទៀតថាក្រុមហ៊ុន HMD នឹងនាំយកនូវអ្វីដែលថ្មីនោះ៕