ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ពិចារណាទៅលើការលក់ទូរស័ព្ទធូរថ្លៃ 4G Nokia នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា HMD នឹងមិននាំយកនូវទូរស័ព្ទ 3G Nokia 3310 (2017) ទៅកាន់ប្រទេសឥណ្ឌានោះទេដោយសារតែនៅក្នុងប្រទេសនេះមិនសូវមានការពេញនិយមទៅលើទូរស័ព្ទ 3G នោះ។ តាមរយៈការសម្ភាសន៍របស់លោក Ajey Mehta អនុប្រធានរបស់ក្រុមហ៊ន HMD Global បញ្ជាក់ថា ក្រុមហ៊ុន HMD ពិចារណាទៅលើការផលិតទូរស័ព្ទប្រភេទ 4G វិញ។

image

សម្រាប់ទូរស័ព្ទធូរថ្លៃប្រភេទ 4G ពិតជាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់នេះក៏ប្រហែលជាត្រៀមខ្លួនសម្រាប់ប្រឡូកនៅក្នុងទីផ្សារទូរស័ព្ទតម្លៃថោកសមរម្យនៅក្នុងប្រទេសនេះផងដែរ៕