ព័ត៌មាន

Huawei Mate 10 Pro ចេញរូបរាងជាផ្លូវការហើយ!

ស្មាតហ្វូនត្រកូល Huawei Mate 10 នឹងត្រូវប្រកាសបង្ហាញខ្លួននៅថ្ងៃទី 16 ខែតុលាខាងមុខនេះ ប៉ុន្តែនៅក្នុងរបាយការណ៍ថ្មីចុងក្រោយបំផុតបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូន Huawei Mate 10 Pro ។ រូបភាព Render ថ្មីនេះត្រូវទម្លាយដោយ Evan Blass នៅលើ Weibo ។

imageimage

ក្រឡេកទៅមើលរូបរាង Render របស់ស្មាតហ្វូនជំនាន់ថ្មីនេះគេសង្កេតឃើញមានអេក្រង់ 18:9 Aspect Ratio និងប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយជាមួយនឹងម៉ាកសញ្ញា Leica ហើយនៅខាងក្រោមកាមេរ៉ាគេសង្កេតឃើញមានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនត្រកូល Mate 10 មានដូចជា Mate 10, Mate 10 Pro, Mate 10 Lite និង Mate 10 Porsche Design៕